adverise with khmeread Unnamed

ឪពុក​រំលោភ​កូនចុង​ជាច្រើន​ដង ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​ឡើង​តុលាការ​

    តាកែវ ៖ បុរស​ល្មោភកាម​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ ពីបទ​រំលោភ​សេពសន្ថវៈ និង​ប្រទូស្ត​កេរ្តិ៍ ទៅលើ​កូនស្រី​ចុង​របស់ខ្លួន ក្រោយ​បាន​ប្រព្រឹត្ត​អំពើ​ថោកទាប​នេះ អស់​ជាច្រើនលើក​ច្រើនសា រួចមក​។​

    លោក ប៉ិច វណ្ណា អធិការរង​ប៉ូលិស​ស្រុក​ទ្រាំង បាន​បញ្ជាក់ថា ករណី​បុរស​ជា​ឪពុក​រំលោភ​កូនចុង​របស់ខ្លួន​នេះ កើតឡើង​ចុងក្រោយ នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ព​ន្លុះ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

    លោក​បន្តថា ជនសង្ស័យ​មានឈ្មោះ សិត អាយុ​៤៩​ឆ្នាំ បាន​ចាប់​ឱប និង​បៀតបៀន​កេរ្តិ៍​ភេទ ទៅលើ​កូនស្រី​ចុង​របស់ខ្លួន ឈ្មោះ រ​.​ណ អាយុ​១៩​ឆ្នាំ ដែល​ជនសង្ស័យ និង​ជនរងគ្រោះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

    បើតាម​សម្តី​របស់​នារី​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ​ខាងលើ នាង​កំពុង​ដាំទឹក​ឆុង​មី​ក្នុង​ផ្ទះបាយ ស្រាប់តែ​ជនសង្ស័យ​បានមក​ឱប និង​បៀតបៀន​កេរ្តិ៍​ភេទ​រូបនាង ថែមទាំង​លួងលោម​ថា ឱ្យ​លុយ​នាង​ចំនួន​២​ម៉ឺន​រៀល ដើម្បី​សុំ​រួមភេទ តែ​នាង​មិន​ព្រម​។​

    នារី​រងគ្រោះ​បន្តថា កាលពី​ឆ្នាំ​២០១៣ រូបនាង ព្រមជាមួយ​ម្ដាយបង្កើត និង​ឪពុកចុង​រូបនេះ បាន​ទៅ​ខេត្តរតនគិរី ជាមួយគ្នា​ដើម្បី​ធ្វើក​ម្មករ​ចំការកៅស៊ូ ហើយ​នៅ​ថ្ងៃមួយ​ពេលដែល​ម្ដាយ​នាង​ស្រវឹងស្រា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​បាន​ម្ដង និង​បាន​រំលោភ​នៅពេល​ក្រោយមក ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​ចំនួន ២​ដង​ទៀត​។​

    ក្រោយ​ការចាប់​ឃាត់ខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ ទៅលើ​នារី​រងគ្រោះ​ដូច​ទៅនឹង​ការប្តឹង​ចោទ​ពិតមែន​៕

adverise with khmeread

មតិយោបល់