adverise with khmeread 14555751 1077330555715192 59235180 n

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​រៀបចំ​សន្និបាត​អាណត្តិ​ថ្មី​

    លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សំអុល បាន​ក្លាយជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ សម្រាប់​អាណត្តិ​ថ្មី ទី​៦​ឆ្នាំ​២០១៦​ដល់​២០២០ អមដោយ​សមាជិក​ប្រតិបត្តិ​ចំនួន​១០​រូប​ផ្សេងទៀត តាមរយៈ​ការរៀបចំ​មហាសន្និបាត កាលពី​ព្រឹក​មិញ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក​កម្ពុជា​។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង​កីឡា​បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​មហាសន្និបាត​នេះ​។​

    ប្រធាន​សហព័ន្ធ​ចាស់ គឺ​លោក សេង ប៊ុន​សុង អនុប្រធាន​ចាស់​២​រូប គឺ​លោក​ គឹម ច័ន្ទ​មុន្នី និង​លោក​អេង ហ៊ី បាន​លាឈប់ និង​សមាជិក​ប្រតិបត្តិ​៥ រូប​ទៀត​ក៏បាន​លាឈប់​ដែរ​។ 

    សម្រាប់​អាណត្តិ​ថ្មី​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សំអុល បាន​ក្លាយជា​ប្រធាន សហព័ន្ធ អនុប្រធាន​៣​រូប គឺ​លោក ជា ប៊ុនហេង​, លោក សៅ សេង​ហាក់ និង​លោក ហុង ស៊ុន​ហេង​។​

    លោក គង់ ចាន់​ធី​ណា បាន​បន្ត​ក្នុង​ដំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ និង​អគ្គលេខាធិការ រង​មួយរូប គឺ​លោក ពុំ ណា​ង​។ លោក ឆាយ ឆេង​វិ​ចិ​ទ្ធ ជា​អគ្គ​ហិ​រញ្ញឹក និង​លោក ឆាយ រតនា ជា​អគ្គ​ហិ​រញ្ញឹក​រង​។ 

    សមាជិក ៣​រូប​ទៀត គឺ​លោក​វរ​សេនី​ឯក ស៊ុយ វុទ្ធី​, លោក ហោ គឹម​ឡុង និង​លោក ឡា​ច ស្រី​វរិ​ន្ទ​។ អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ បច្ចុប្បន្ន មាន​ក្លឹប​ចំនួន​៤ និង​សិស្ស​គុន​សរុប​១៦៥​នាក់​ដែលមាន​ការទទួលស្គាល់ ពី​សហព័ន្ធ​។​

    ក្នុងចំណោម​ខ្សែក្រវាត់​ខ្មៅ​ទាំងនោះ​គឺ​ខ្សែក្រវាត់​ខ្មៅ​១​ដាន់​មាន​៧១​នាក់ ខ្សែក្រវាត់​ខ្មៅ​២​ដាន់ ចំនួន​២៧​នាក់ ខ្សែក្រវាត់​ខ្មៅ​៣​ដាន់​ចំនួន​១៩​នាក់ ខ្សែក្រវាត់​ខ្មៅ​៤​ដាន់​ចំនួន​១៤​នាក់​។ ខ្សែក្រវាត់​ខ្មៅ​៥​ដាន់​ចំនួន​១២​នាក់​ខ្សែក្រវាត់​ខ្មៅ ៧​ដាន់​ចំនួន​ចំនួន ៣​នាក់ ខ្សែក្រវាត់​ខ្មៅ​៩​ដាន់ ១​នាក់ និង​ខ្សែក្រវាត់​ខ្មៅ​១០​ដាន់ ១​នាក់​។​

    លោក ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សំអុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ មានប្រសាសន៍ថា លោក​និង​សមាជិក​ប្រតិបត្តិ​ទាំងអស់​បាន​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​ជំនាញ មួយ​នេះ​ឱ្យ​កាន់តែ​រឹងមាំ និង​ឱ្យ​ដំណើរការ​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕

adverise with khmeread

មតិយោបល់