adverise with khmeread Untitled 1

ត្រី​ដែក​សម្រាប់​ស្ល​បង្កើន​ជាតិ​ដែក​ដល់​ប្រជាជន​កម្ពុជា​ល្បី​លើ​ពិភពលោក​!

    ​តើ​អ្នកមាន​ដឹង​ទេ​ថា​មនុស្ស ៣,៥ ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​ខ្វះ​ជាតិ​ដែក​? ប្រភព​វេ​ប​សាយ​បរទេសមួយ​បាន​យក​បញ្ហា​កង្វះ​ជាតិ​ដែក​នៅ​កម្ពុជា​ចុះផ្សាយ​នៅពេល​ថ្មីៗ​នេះ ព្រោះ​វិធី​ដែល​គេ​ប្រើ​ដើម្បី​បំបាត់​កង្វះ​ជាតិ​ដែក​គឺ​យក​ត្រី​ដែក​ទៅ​ស្ល​ក្នុង​សម្ល​។ 

​    ​ភាគច្រើន​ក្មេងៗ និង​ស្ត្រី​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវបាន​រកឃើញថា​ជា​ជនរងគ្រោះ​ដោយសារ​ភាពស្លេកស្លាំង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គំនិត​នៃ​ការបង្កើត​ត្រី​ដែក​បាន​ផុស​ឡើង​។ "​ត្រី​ដែក​សំណាង​"​គឺជា​គម្រោង​ដែល​បង្កើតឡើង​ដំបូង​ដោយ​បុគ្គលិក​សុខាភិបាល​ប្រទេស​កាណាដា​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០៨​។​

​    ​លោក Christopher Charles និង​ក្រុម​របស់គាត់​បាន​រកឃើញ​ដំណោះស្រាយ​ថ្មី​នេះ​សម្រាប់​កង្វះ​ជាតិ​ដែក​ក្នុងប្រទេស​កម្ពុជា ដែលជា​ប្រទេស​មាន​អ្នក​ខ្វះ​ជាតិ​ដែក​សឹងតែ​ពាក់កណ្ដាល​នៃ​ប្រជាជន​សរុប​។ គម្រោង​នេះ​ផ្ដោតទៅលើ​ការផ្ដល់​នូវ​ប្រភព​ជាតិ​ដែក​ដែលមាន​តម្លៃថោក​។ ត្រី​ដែក​ទំហំ​បី​អ៊ី​ញ និង​ទម្ងន់ ២០០ ក្រាម របស់លោក Charles នឹង​ផ្ដល់នូវ​ជាតិ​ដែក ៧៥ ភាគរយ​រៀងរាល់ថ្ងៃ​ទៅដល់​មនុស្សពេញវ័យ​ទទួលទាន ហើយ​ត្រី​ដែក​នេះ​ផលិតឡើង​ក្នុង​គោលបំណង​បំបាត់​បញ្ហា​កង្វះ​ជាតិ​ដែក​ក្នុងប្រទេស​កម្ពុជា​។​

​    ​គម្រោង​នេះ​ក៏​បង្ហាញ​ភាព​ភ្ញាក់ផ្អើល​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ដំបូង​ឡើយ​ត្រី​នេះ​មាន​ឈ្មោះថា​ត្រី​ដែក ប៉ុន្ដែ​ក្រោយមក​បាន​ប្ដូរ​ឈ្មោះ​មកជា​ត្រី​ដែក​សំណាង (Lucky Iron Fish)​។​

​    ​ត្រី​នេះ​លោកអ្នក​គ្រាន់តែ​ត្រាំ​ក្នុង​សម្ល ១០ នាទី ច្របាច់​ក្រូចឆ្មា​ពីរ​បី​ដំណក់ លោក​អ្នកនឹង​ទទួលបាន​ជាតិ​ដែក ហើយ​សម្ល​ក៏​មិន​ប្ដូរ​រសជាតិ​ដែរ​។​

​    ​ត្រឹមតែ ៩ ខែ​ប៉ុណ្ណោះ ប្រជាជន ៥០ ភាគរយ​នៃ​អ្នក​ខ្វះ​ជាតិ​ដែក​ត្រូវបាន​កាត់បន្ថយ​។ ដោយឡែក​សព្វថ្ងៃ​មាន​ប្រជាជន​កម្ពុជា​ចំនួន ២.៥០០ គ្រួសារ​កំពុង​ប្រើ​ត្រី​មាន​ជាតិ​ដែក​សំណាង​នេះ​៕

adverise with khmeread

មតិយោបល់