adverise with khmeread Seohyun 1

តើអាយដលកូរ៉េរូបណាដែលអ្នកគាំទ្រចង់ឃើញបំផុតនៅលើភាពយន្តខ្នាតធំ

ខណៈ​ពេល​ដែលអាយដូលកូរ៉េជាច្រើន​គ្រោងនឹង​បង្ហាញមុខក្នុង​ភាព​យន្ត​ខ្នាតធំក្នុងរយៈ​ពេល​ប៉ុន្មាន​ខែខាងមុខនេះ អ្នកគាំទ្រជា​ច្រើន​ត្រូវបានស្ទង់មតិ​និង​សួរថា តើ​ពួកគេ​ចង់​ឃើញ​អាយដលនារីរូបណាជាង​គេ​។

តារា​ចម្រៀង សឿយ៉ន់ (Seohyun) សមាជិក​របស់ក្រុម​ចម្រៀង​ប៉ប់​កូរ៉េ Girls `Generation បាននាំមុខគេដោយទទួល​បានសំឡេងគាំ​ទ្រ​រហូតដល់​៤២​ភាគរយ ចំណែក​តារាចម្រៀងស្រី​​ ស៊ុលលី (Sulli) បានឈរនៅលេខរៀងទី​២​ដោយទទួលបាន​សំឡេងឆ្នោតគាំទ្រ​២៩,៧​ភាគរយ។ ​

គ្រីស្តាល់ (Krystal) សមាជិក​របស់​ក្រុម​ចម្រៀងស្រី f (x) បានឈរនៅ​លេខ​​រៀងទី​៣​ ជាមួយនឹងសំឡេង​ឆ្នោត២០,៨ភាគរយ ហើយ​ ជី យូន (Ji Yoon) សមាជិក​របស់ក្រុម 4 Minute និង​ ថាសំ (Dasom) សមាជិក​របស់​ក្រុមចម្រៀង SISTAR ជាប់លេខរៀងទី​៤​និងទី​៥​ ដោយទទួលបាន​សំឡេងឆ្នោត​៤,១​ភាគរយ​និង​៣,៤​ភាគរយ​បន្តបន្ទាប់គ្នា៕

adverise with khmeread

មតិយោបល់