Wayne rooney england training manchester united bench main

Wayne Rooney ទទួលស្គាល់ថា​រូបគាត់​សម​នឹង​ដាក់ឱ្យ​អង្គុយ​កៅអី​បម្រុង​មែន​

    ​Wayne Rooney ទទួលស្គាល់ថា វា​ពិតជា​ការសម្រេចចិត្ត​ដ៏​ស័ក្តិសម​បំផុត​ក្នុង​ដក​គាត់​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ហើយ​និយាយថា គាត់​ក៏​សម​នឹង​ដកចេញ​ព​ជម្រើសជាតិ​អង់គ្លេស​ដែរ​។​

​    ​Rooney ត្រូវបាន​ទម្លាក់​ពី​តំណែង​ដោយ Jose Mourinho ហើយ​នៅក្នុង​បទសម្ភាសន៍​ដ៏​សោះកក្រោះ​និង​បញ្ជាក់​ដោយ​ភាពស្មោះត្រង់​មួយ ប្រធាន​ក្រុម​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​ពិតជា​លេង "​អន់​មែនទែន​" ហើយ​ថាបើ​ឱ្យ​ជ្រើសរើស ក៏​គាត់​មិន​ជ្រើសរើស​ខ្លួនឯង​ដាក់​ជម្រើស ១១ នាក់​ដែរ​។ 

​    ​តារា​ឆ្នើម​ប្រចាំត្រកូល​ក្រុម​បិសាច​ក្រហម ដែល​នឹង​ឈានចូល​វ័យ ៣១​ក្នុង​ខែ​នេះ បាន​សារភាពថា​គាត់​បាន​បាត់បង់​នូវ​ល្បឿន​របស់ខ្លួន​មួយចំនួន ហើយ​ទម្រង់​លេង​របស់គាត់​ពិតជា​ធ្លាក់ចុះ​នៅឯ​ការប្រកួត​ជាមួយ Watford កាលពី​ខែ​មុន ដែល​គាត់​អាចយ​ល់ពី​ការសម្រេចចិត្ត​របស់ Mourinho ។​

​    ​Rooney បាន​បញ្ជាក់ថា "​ខ្ញុំ​បានដឹង​នៅឯ​ការប្រកួត​ជាមួយ Watford ខ្ញុំ​ពិតជា​លេង​មិនល្អ​នោះឡើយ​។ ខ្ញុំ​ពិតជា​មិន​ស័ក្តិសម​ក្នុង​ការលេង​សម្រាប់​ការប្រកួត​បន្ទាប់​ឡើយ ខ្ញុំ​យល់​ពី​រឿង​ទាំងនោះ​។ ហើយ​ក្រុម​មួយ​នេះ​ធ្វើ​បានល្អ ដូច្នេះ​ខ្ញុំ​ត្រូវ​រង់ចាំ​ពេលវេលា និង​ចាប់យក​ឱកាស​របស់ខ្ញុំ​"៕

ប្រភព៖ Mirror

មតិយោបល់