adverise with khmeread Unnamed

ភ្ជុំ​ហើយ​ឆក់​នុះ​ឆក់​!!!​ ឃាត់​ជនសង្ស័យ​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ជនបរទេស​

    ភ្នំពេញ​ ៖ ជនសង្ស័យ​២​នាក់​ក្នង​ចំណោម​បក្សពួក​៤​នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទួ​រស​ព្ទ័​ពី​បុរស​ជនជាតិ​បរទេស បានសម្រេច បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៣១០ ស្ថិតនៅ​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ថៃ ពេញ​រី​យ៉ា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាកនៅ​ម្ដុំ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  និង​ទី​២-​ឈ្មោះ ហាក់ ណា​រដ្ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ម្ដុំ​សង្កាត់​ច្បារអំពៅ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    បន្ទាប់ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កា​បូម​ពិតមែន​ដោយ​មុន​កើតហេតុ​ខ្លួន​មាន​គ្នា​៤​នាក់​ម៉ូតូ​២​គ្រឿង​ខ្លួន​ជិះ​ម៉ូតូ​ម៉ាក ​NEX ពណ៌​ស​-​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​​ 1FG-7426​។​

    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ឱ្យដឹងថា មុន​ដោយ​មុន​កើត​គាត់​បាន​ជិះ​កង់​ពី​ផ្ទះ​គោល​បំ​ណា​ង​មក​កាត់សក់។ ​ពេលមកដល់​ចំណុច​ផ្លូវ​លេខ​៣១០​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​៤​នាក់​ម៉ូតូ​២​គ្រឿង​ខ្លួន​ជិះ​ម៉ូតូ​ម៉ាក ​NEX ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FG-7426 និង​ម៉ាក​ NEX មិន​ចាំ​ស្លាក់​លេខ ស្រប​ទិស​គ្នា​មកពី​ក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​គាត់​ (​បុរស​ជនជាតិ​បរទេស)​ ​បានសម្រេច​ក្រោយមក​ក៏ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១។ ចំណែក​បក្ខពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​បឹងត្របែក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី​។​

    គួររំលឹកថា ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងត្របែក បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កា​បូម​ពី​ស្ត្រី​ម្នាក់ បានសម្រេច បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាល​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៩៩ ស្ថិតនៅ​ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន៕​

adverise with khmeread

មតិយោបល់