adverise with khmeread Rocket dunn who has cerebral palsy has photos with manchester united players

ប្រិយមិត្ត​វ័យក្មេង​របស់ Manchester United ម្នាក់​រំភើប​ស្ទើរ​សន្លប់ ពេល​តារា​បិសាច​ក្រហម ១៩ នាក់​មកលេង​ព្រម​គ្នា​

    ​ប្រិយមិត្ត​របស់​បិសាច​ក្រហម Manchester United វ័យ​១០​ឆ្នាំ Rocket Dunn និង​ជីដូន​របស់គាត់ Martie មាន​សេចក្តីរំភើប​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​ដ៏​ទូលាយ​របស់​កីឡាករ​បិសាច​ក្រហម ខណៈដែល​គាត់​បាន​រង់ចាំ​នៅ​ខាងក្រៅ​ទឹកដី Old Trafford កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​ក្មេងប្រុស​វ័យ ១០​ឆ្នាំ ដែលមាន​ជំងឺ​ពិការ​ខួរក្បាល​រូបនេះ បាន​ជួប​ជាមួយ​កីឡាករ​ដល់​ទៅ​១៩​នាក់ រួម​ជាមួយនឹង​កីឡាករ​ដែល​គាត់​ពេញចិត្ត​ជាងគេ​បំផុត Zlatan Ibrahimovic បន្ទាប់ពី​ការបញ្ចប់​ការប្រកួត​ត្រឹម​លទ្ធផល ១-១ ជាមួយ Stoke City​។​

​     Rocket បាន​រង់ចាំ​ជាមួយនឹង​ជីដូន​របស់ខ្លួន Martie រួម​នឹង​មិត្តភក្តិ​របស់លោក​យាយ ដើម្បី​ទទួលបាន​ឱកាស​ថតរូប​ជាមួយ​កីឡាករ​របស់​បិសាច​ក្រហម ហើយ​ចៅប្រុស​របស់គាត់​ពិតជា​មាន​ភាព​ភ្ញាក់ផ្អើល​បំផុត ពេលដែល​កីឡាករ​ជាច្រើន​បាន​បញ្ឈប់​ដំណើរ​របស់ខ្លួន​ដើម្បី​និយាយ​សួស្តី និង​ចំណាយពេល​ថតរូប​ជាមួយ​គាត់​៕

 

adverise with khmeread

មតិយោបល់