adverise with khmeread Fc barcelona v real madrid cf la liga %281%29

Xavi នៅតែ​បន្ត​សង្គ្រាមពាក្យសម្តី​ជាមួយ Cristiano Ronaldo ទាក់ទង​ពាក្យបញ្ចើចបញ្ចើ​ច្រណែន​នឹង Messi

    ​Xavi បាន​បិដ​សេធ​ក្នុង​ការដកថយ​ពី​សង្គ្រាមពាក្យសម្តី​ជាមួយ Cristiano Ronaldo​។​

​    ​អតីត​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ និង​ខ្សែបម្រើ​របស់​អ្នកមាន​បុណ្យ Barcelona រូបនេះ បាន​វាយប្រហារ​ទៅលើ Ronaldo កាលពី​ខែ​មុន ដោយ​អះអាងថា គាត់​ច្រណែន Lionel Messi ។​

​     Ronaldo បាន​វាយបក​ទៅវិញ ដោយ​ទទូចថា គាត់​មិនបាន​ចាប់អារម្មណ៍​អ្វីដែល Xavi បាន​និយាយ​នោះឡើយ និង​បាន​ចង្អុល​ទៅពាន Ballon d'Or របស់គាត់​ដើម្បី​ឌឺ​ទៅ Xavi​។​

​    ​ប៉ុន្តែ Xavi ដែល​ឥឡូវ​កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​កាតា​បាន​ទទូចថា គាត់​នឹង​ប្រកាន់​គោលជំហរ​ដដែល​គឺថា Ronaldo ជា​មនុស្ស​ច្រណែនឈ្នានីស Messi​។​

​    ​Xavi មិន​យល់ឃើញថា Ronaldo នឹង​ឈ្នះ​ពាន  Ballon d'Or ឆ្នាំនេះ​ងាយៗ​ឡើយ បន្ទាប់ពី​ជួយ Real Madrid ឈ្នះ Champions League និង​ត្រួសត្រាយ​ព័រ​ទុយ​ហ្គា​ល់​ឱ្យ​ឈ្នះ Euro 2016​។​

​    ​គាត់​បាន​បន្ថែមទៀតថា "Cristiano ពិតជា​មានលទ្ធភាព​ច្រើន​ក្នុងការ​ឈ្នះ Ballon d'Or ឆ្នាំនេះ ដោយ​គាត់​បានឈ្នះ Champions League និង​ពាន Euros ។ ប៉ុន្តែ​ខ្ញុំ​ក៏​គិតថា​វា​នឹង​ជាការ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ផងដែរ ដោយសារតែ Messi នឹង​នៅ​ទីនោះ ជាការ​ពិត​"៕

adverise with khmeread

មតិយោបល់