adverise with khmeread Untitled 1

ញាក់សាច់​! Panasonic អាច​ផលិត​បាន​ទូរទស្សន៍​ឥត​ស្រមោល​

    ​វា​ដូចជា​កញ្ចក់​ព្រិល​នៅ​ទ្វារ​រុញ​ចុះឡើង ប៉ុន្ដែ​នៅពេលដែល​យើង​ចុច​ប៊ូ​តុង​ភ្លាម​វា​នឹង​រំលេច​ឡើង​ចេញ​ជា​កញ្ចក់​ទូរទស្សន៍​ទៅវិញ​។​

​    ​ក្រុមហ៊ុន Panasonic បាន​កែលម្អ​ច្រើន​នូវ​បច្ចេកវិជ្ជា​ទូរទស្សន៍​របស់ខ្លួន ចាប់តាំងពី​បង្ហាញ​ទូរទស្សន៍​នេះ​ដំបូង​នៅ​ពិព័រណ៍ Consumer Electronics Show​។​

​    ​ក្រុមហ៊ុន​នេះ​បាន​ប្ដូរ​ពី​អេក្រង់ LED មកជា OLED ហើយ​នៅពេលដែល​វា​ប្ដូរ​ទៅជា Transparent Mode (​ថ្លា​)​លោកអ្នក​មិនអាច​មើលឃើញថា​វា​ជា​ទូរទស្សន៍​នោះទេ ដោយ​អនុញ្ញាតិ​ឱ្យ​មនុស្ស​មើលឃើញ​វា​ធ្លុះ​ដល់​ខាងក្រោយ​។​

​    ​យ៉ាងណាមិញ នេះ​គ្រាន់តែ​ការដាក់​បង្ហាញ​ប៉ុណ្ណោះ ក្រុមហ៊ុន Panasonic មិនទាន់​ចេញ​ផ្លូវការ​នៅឡើយ​ទេ​។ ចង់​ថា​តើ​បច្ចេកវិជ្ជា​ទូរទស្សន៍​មើល​ធ្លុះ​ជញ្ជាំង​របស់ Panasonic ល្អ​ដ៏​កម្រិតណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៕

 

adverise with khmeread

មតិយោបល់