adverise with khmeread 14600767 1137743026312571 2039479012 o

ចាប់ខ្លួន​ជនជាតិ​យួន​លក់​កាហ្វេ​ម្នាក់ ក្រោយ​ចូល​អុកឡុក​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ បោះឆ្នោត

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ឈ្មោះ​ដូច​ខ្មែរ​លក់​កាហ្វេ​ម្នាក់ ក្រោយ​ចូល​អុកឡុក​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ បោះឆ្នោត សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ត្រូវបាន​សមត្ថកិច្ច​វ៉ៃខ្នោះ​នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ​។​

    មន្ដ្រីប៉ូលិស​បានឱ្យដឹង​ថា បុរស​ដែល​បាន​ឃាត់ខ្លួន​នេះ ឈ្មោះ សុខ សុផល អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​កាហ្វេ មាន​ទីលំនៅ​ផ្ទះជួល​លេខ​៣៨ ផ្លូវ​លេខ​៤៨៨ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ផ្សារ​ដើមថ្កូវ បាន​ចូលទៅ​អុកឡុក ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដោយមាន​ស្ថានភាព​ស្រវឹង​ជោកជាំ​។​

    ក្រោយពេល​ឃាត់ខ្លួន បុរស​បង្ក ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ដ​៕

adverise with khmeread

មតិយោបល់