adverise with khmeread Unnamed %281%29

ព័ត៌មាន​បន្ថែម​ស្តីពី​បាក់​សំ​យ៉ាប​​ប្លង់​សេ​ផ្ទះ​បង្កឱ្យមាន​ក្មេង​ម្នាក់​រងរបួស​ធ្ងន់​ដាច់​ប្រអប់ជើង​និង​ខូចខាត​ម៉ូតូ​៣​គ្រឿង​ (​មាន​វីដេអូ)

    ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​៣​ និង​២០​នាទី​រសៀល​ថ្ងៃទី​៥ ​ខែតុលា ​ឆ្នាំ​២០១៦​ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១​ក្នុងភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខ​ណ្ខ​មានជ័យ គឺ​បា​ក់សំ​យ៉ាប​​ប្លង់​សេ​ផ្ទះ​បង្កឱ្យមាន​ក្មេង​ម្នាក់​រងរបួស​ធ្ងន់​ដាច់​ប្រអប់ជើង​និង​ខូចខាត​ម៉ូតូ​៣​គ្រឿង។​

    ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​បានឱ្យដឹងថា ផ្ទះ​នោះ​ជា​ផ្ទះ​របស់​មេធាវី​ម្នាក់​មានឈ្មោះ អ៊ុំ ប៊ុនធឿន​ ដែល​បានឱ្យ​ជាង​ឡើងទៅ​ជួសជុល​ទរ​ទឹក​ស្រាប់តែ​ពេលនោះ​ក៏បាន​ឃើញ​បាក់​សំ​យ៉ាប​ប្លង់​សេ​ដែល​តម​ក​ខាងមុខ​មក​បណ្តាលឱ្យ​ត្រូវ​ក្មេង​ម្នាក់​ដាច់​ប្រអប់ជើង​ខាងស្តាំ​ដែល​បាន​ដើរ​នៅ​ជិត​កន្លែង​នោះ​ភ្លាមៗ​បាន​យកទៅ​មន្ទី​ពេទ្យ​រុ​ស្ស៊ី ​និង​ត្រូវ​ម៉ូតូ​៣​គ្រឿង​ទៀត​ដែល​បាន​ចត​ទុក​នៅខាងមុខ​ផ្ទះ​ខូចខាត​យ៉ាងដំណំ។​

    គួរ​បញ្ចាក់​ផងដែរ​ថា​ការសាងសង់​និង​ចាក់​ប្លង់​សេសំ​យ៉ាប​ផ្ទះ​ខាងលើ​មិនមាន​បណ្តុះ​ដែក​ជាប់​នោះទេ​ នេះ​ជា​រឿង​មួយ​ដែល​ម្ចាស់ផ្ទះ​គួរតែ​ពិនិត្យមើល​ពេលដែល​ជាង​គ្មាន​ជំនាញ​សាងសង់​ឬ​ធ្វើ​អ្វីមួយ​ដែល​ពាក់​ព​ន្ធ័​នឹង​ការចាក់​ត​ប្លង់​សេ​ផ្ទះ​៕

adverise with khmeread

មតិយោបល់