adverise with khmeread 1

លើ​លោក​នេះ​ពិតជា​មានព្រលឹង​ខ្មោច​? ស្ត្រី​ថៃ​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ស្រាប់តែ​កាមេរ៉ា​សុវត្ថិភាព​ចាប់បាន​ស្រមោល​ដូច​ព្រលឹង​ចេញពី​ខ្លួន

    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ឃ្លី​ប​មួយ​បង្ហាញ​អំពី​អ្នកបើកបរ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ហើយ​រំពេច​នោះ ព្រលឹង​របស់​ជនរងគ្រោះ​ក៏បាន​ហោះ​ចេញពី​សាកសព​។​

​    ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​នៅ Lopburi ប្រទេស​ថៃ ហើយ​ត្រូវបាន​គេ​បង្ហោះ​ចូល YouTube កាលពី​ថ្ងៃទី ១៧ ខែកញ្ញា​កន្លងទៅ បានបង្ហាញ​ពី​ការបុក​គ្នា​មួយ​រវាង​រថយន្ត Pickup និង​ម៉ូតូ​មួយគ្រឿង ខណៈ​ខាង​ម៉ូតូ​បាន​បោះពួយ​យ៉ាង​លឿន​មក​បុក​ឡាន ស្របពេល​ឡាន​កំពុង​បត់​ចូល​ច្រក​ផ្លូវ​មួយ​។​

​    ​មាន​មនុស្ស​ជាច្រើន​បាន​រិះគន់​ចំពោះ​វីដេអូ​នេះ ដោយ​ខ្លះ​បាន​អះអាងថា ជាការ​ច្នៃប្រឌិត ហើយ​ខ្លះទៀត​បាន​និយាយថា ការ​បង្ហោះ​វីដេអូ​នេះ​គឺ​ខ្វះ​ការគោរព​ដល់​សាកសព​។​

​    ​យោងតាម​ព័ត៌មាន​ក្នុង​ស្រុកថៃ​បានឱ្យដឹងថា នារី​ដែល​បាន​ស្លាប់​ត្រូវបាន​ស្គាល់​ឈ្មោះថា Manee ខណៈ​បុរស​ម្នាក់​ឈ្មោះ Banjongrat បាន​រងរបួស​ធ្ងន់ធ្ង​រ​៕

ប្រភព​៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់