adverise with khmeread Playboy manson 1

វិមានរបស់ស្ថាបនិកទស្សនាវដ្តី Playboy នឹងប្រកាសលក់ក្នុងតម្លៃ២០០លានដុល្លារ

          ក្រុម​ហ៊ុន Playboy Enterprises គ្រោងនឹងប្រកាសលក់​វិមាន​ Playboy នៅ​ទីក្រុងឡូសអែនជើឡេស​​ក្នុងតម្លៃ​២០០​លាន​ដុល្លារ។ វិមាន​ដ៏ធំស្កឹម​ស្កៃនៅលើ​ផ្ទៃដីជាង​២​ហិចតា​នេះ​ ត្រូវបានកសាងនៅឆ្នាំ​១៩២៧ ហើយ​ចាប់​ផ្តើម​មាន​ឈ្មោះ​អសោច​ អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដោយសារតែ​ការរស់នៅ​ប្រកបដោយ​ភាព​ហ៊ឺហា​របស់​លោក ហ៊ូច ហេហ្វន័រ (Hugh Hefner) ជា​ស្ថាបនិក​ទស្សនាវដ្តី Playboy ។

          អចលនទ្រព្យនេះនឹង​ត្រូវចុះបញ្ជី​ប្រកាសលក់​នៅ​ខែ​ក្រោយ​នេះ។​ប្រភព​ពី​ក្រុម​ហ៊ុន​វាយ​តម្លៃអចល​នទ្រព្យ​បាន​ឲ្យ​ដឹងថា វិមាននេះអាចនឹងលក់ត្រឹម​តម្លៃ​ប្រ​ហែល​៨០​ទៅ​៩០​លាន​ដុល្លារ។ ម្ចាស់ថ្មី​ប្រកាដជា​វាយកម្ទេចចោល​អាគារ​នេះ​ ពីព្រោះ​តម្លៃ​នេះគឺផ្តោតសំខាន់លើថ្លៃដី​ ហើយមិនមែនសំដៅ​​វិមាននេះទេ។

          មនុស្សមានសំណាងដែលទិញ​អចលនទ្រព្យនេះត្រូវយល់​ព្រម​ចំពោះ​លក្ខ​ខណ្ឌ​ធំមួយគឺត្រូវអនុញ្ញាតឲ្យ​លោក ហ៊ូច ហេហ្វន័រ វ័យ៨៩​ឆ្នាំ​បន្តរស់នៅក្នុងវិ​មាននេះជាមួយភរិយា គ្រីស្តាល់ ហ៊ែរីស (Crystal Harris) រហូត​ដល់លោក​ស្លាប់​។​

          តាមគេហទំព័រ Wikipedia បានឲ្យដឹងថា កាលពីដើម​ឆ្នាំ​២០១១ អចលន​ទ្រ​ព្យ​​នេះត្រូវគេប៉ាន់ប្រមាណថា មានតម្លៃ​៥៤​លាន​ដុល្លារ​ ហើយ​មាន​ការ​ចំណាយប្រាក់​១៥​លាន​ដុល្លារបន្ថែមទៀតលើ​ការជុះជុលនិង​ពង្រីកបន្ថែម។

          វិមានដែលមាន២២​បន្ទប់នេះរួមមានបន្ទប់ដាក់ស្រាក្រោម​ដី​ បន្ទប់​សម្រាប់​លេងល្បែង  សួនសត្វ ទឹកធ្លាក់  អាងហែលទឹក និង​ផ្ទះបាយកណ្តាល​វាល​ផង​ដែរ៕

adverise with khmeread

មតិយោបល់