adverise with khmeread Onion skin

មួយ​តួខ្លួន​របស់​ខ្ទឹមបារាំង​មាន​ប្រយោជន៍​មហាសាល ហើយ​ក្រោយ​អាន​រួច លោកអ្នក​ច្បាស់​ជា​លែង​បោះ​សំបក​វា​ចោល​ជាមិនខាន​

    ​យើង​រាល់គ្នា​តែងតែ​បោះ​សំបក​ខ្ទឹមបារាំង​ចោល បន្ទាប់ពី​បក​វា​រួច​។ សូមកុំ​ធ្វើ​ដូច្នេះ​ទៀត ពីព្រោះ​វា​នៅមាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​រួម​របស់​យើង​។​

​    ​យោងតាម​ការសិក្សា សំបក​ខាងក្រៅ​របស់​ខ្ទឹមបារាំង​គឺជា​ប្រភព​សារធាតុ flavonoids ជាពិសេស​សារធាតុ quercetin ដែលជា​អង្គធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បង្ការ​ការ​រលាក​រ៉ាំរ៉ៃ​។​

​    ​អត្ថប្រយោជន៍​របស់​វា​គឺ​៖
​    ​​១. បញ្ចុះ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​។​
​    ​២. ប្រឆាំង​អា​ឡែ​ស៊ី​
​    ​៣. កាត់បន្ថយ​ការ​រលាក​
​    ​៤. គាំទ្រ​ការលូតលាស់​និង​មុខងារ​សាច់ដុំ​
​    ​៥. ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​    ​៦. ព្យាបាល​មហារីក​មួយចំនួន (​ដំណាក់កាល​មិនទាន់​វិវត្តន៍​ជា​ជំងឺ​) និង​ជំងឺ​ផ្សេងៗ​ទៀត​។​

​    ​លើក​ក្រោយ​ប្រសិនបើ​អ្នក​ស្ងោរ​ស៊ុប អ្នក​គួរតែ​ដាក់​ខ្ទឹមបារាំង​ទាំងមូល​ចូល ហើយ​បន្ទាប់ពី​ស៊ុប​ឆ្អិន​បកសំបក​វា​ចេញ​យកតែ​សាច់​ខ្ទឹមបារាំង​មក​បរិភោគ​ជាការ​ស្រេច​។​

​    ​ហើយ​អ្នក​ក៏​អាច​យក​សំបក​របស់​វាយ​កមក​ត្រដុស​នៅលើ​ស្បែក​ដែល​កើត​កមរមាស់ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀតផង​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់