adverise with khmeread 1

ពិសា​តែ​ខ្ញី​រាល់ថ្ងៃ​ជួយ​សុខ​ភាពមិន​នឹកស្មាន​ដល់​! អ្នក​ដែល​ឧស្សាហ៍​ឈឺ ច្បាស់​ជា​ចង់​សាក​តែ​នេះ​

    ​តែ​បៃតង ឬ​កាហ្វេ​គឺជា​ជម្រើស​ទូទៅ​សម្រាប់​មនុស្ស​ជាច្រើន​នៅពេល​ព្រឹក​ក្នុងពេល​បច្ចុប្បន្ន​។ យ៉ាងណាមិញ ស្រដៀង​គ្នា​នេះដែរ តែ​ខ្ញី អ្នក​គួរតែ​ព្យាយាម​សាក​ពិសា ដោយសារ​ពួកវា​អាចមាន​អត្ថប្រយោជន៍​ដល់​សុខភាព​លើសលប់​។​

​    ​ហេតុអ្វី​អ្នក​គួរ​ពិសារ​តែ​ខ្ញី​រៀងរាល់ថ្ងៃ​? ខាងក្រោម​នេះ​គឺជា​មូលហេតុ​៖
​    ​- ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ (​ការពារ​កុំឱ្យ​ឧស្សាហ៍​ឈឺ​)
​    ​- បង្ការ​ការ​រលាក​
​    ​- ជំរុញ​មុខងារ​ខួរក្បាល​
​    ​- ជំរុញ​លំហូរ​ឈាម​ឱ្យ​ដើរ​ស្រួល​
​    ​- ជំរុញ​ប្រ័ព​ន្ធ​រំលាយ​អាហារ​
​    ​- បង្ការ​ជំងឺមហារីក​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកឃ្មុំ​បន្តិច​
​    ​- ទឹក ១ មួយ​ប៉ាន់​
​    ​- ខ្ញី​ឆៅ ៦ ចំរៀក​
​    ​- ឆ្នាំង​តូច​មួយ​

​    ​* របៀប​ធ្វើ​៖
​    ​ដំបូង​ឡើយ​ដាក់​ទឹក​ឱ្យ​ពុះ​។ នៅពេល​ទឹក​ពុះ ដាក់​ខ្ញី​ចូល និង​បន្ថយ​ភ្លើង​តិចៗ​រយៈពេល ១៥ នាទី និង​បន្ទាប់មក​យក​ទឹក​ចាក់​ចូលក្នុង​ប៉ាន់​។ ថែម​ទឹកឃ្មុំ​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​និង​ទទួលទាន​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់