adverise with khmeread 1

ផ្សារ​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​សម្រាប់​ថតកុន និង​សម្បូរ​ភ្ញៀវទេសចរ​មកលេង​រាល់​ចុង​សប្តាហ៍​ក្នុងប្រទេស​ថៃ​ត្រូវ​ភ្លើង​ឆេះ​

    ​អគ្គីភ័យ​បាន​ឆាបឆេះ​ផ្សារ​ប្រវត្តិសាស្ត្រ Bang Luang ក្នុង​តំបន់ Bang Luang នៃ​ស្រុក Bang Len ខេត្ត Nakhon Pathom កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី ៥ តុលា ប៉ុន្តែ​គ្មាន​នរណាម្នាក់​រងរបួស​ទេ​។ 

​    ​អគ្គីភ័យ​បានចាប់ផ្តើម​ឆាបឆេះ​ផ្សារ​ឈើ​កម្ពស់​ពីរ​ជាន់​មាន ១៣០ តូប​នេះ​នៅ​ម៉ោង​ប្រហែល ៩.៤៥ នាទី​ព្រឹក​ថ្ងៃ​ពុធ​។​

​    ​ភ្លើង​បាន​បំផ្លាញ​តូប​លក់ដូរ​ទល់មុខ​គ្នា​អស់​ប្រហែល ៣០​។ ឡាន​ពន្លត់អគ្គីភ័យ ៣០ គ្រឿង និង​អ្នក​ពន្លត់អគ្គីភ័យ​ច្រើន​នាក់​បាន​ប្រើពេល ២ ម៉ោង​ទម្រាំ​ពន្លត់ភ្លើង​នេះ​បាន​។ 

​    ​ផ្សារ​ប្រវត្តិសាស្ត្រ​នេះ​ស្ថិតនៅ​ក្បែរ​ដង​ទន្លេ Tha Chin និង​ជា​គោលដៅ​ទេសចរ​ដ៏​ពេញនិយម​រាល់​ចុង​សប្តាហ៍​។ ហើយ​ផ្សារ​នេះ​ក៏​ជាទី​តាំង​សម្រាប់​ថត​ភាពយន្ត​ភាគ​ថៃ​ផងដែរ​៕ 

​ប្រភព​៖ Bangkok Post 

adverise with khmeread

មតិយោបល់