1

សញ្ញា ១៤ នេះ​បង្ហាញថា ឈាម​លោកអ្នក​លើស​ជាតិ​ស្ករ​កម្រិត​ខ្ពស់​

    ​កម្រិត​ស្ករ​ក្នុង​ឈាម​គឺ​សំដៅលើ​ចំនួន​គ្លុយកូស​ក្នុង​ឈាម ដែលជា​ប្រភព​ដ៏​ធំ​នៃ​ថាមពល​សម្រាប់​កោសិកា​រាងកាយ​។ គ្លុយកូស​គឺជា​សារធាតុ​ដែល​យើង​ស្រូបយក​ពី​ម្ហូបអាហារ ហើយ​បន្ទាប់​មកវា​ចែកចាយ​ទៅ​កោសិកា​តាមរយៈ​រាងកាយ​។​

​    ​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​តាម​វេជ្ជសាស្ត្រ​គឺ​សំដៅ​ទៅលើ​ជំងឺ​ម្យ៉ាង​ហៅថា Hyperglycemia អាច​បណ្ដាល​ពី​រឿង​ពីរ​យ៉ាង​។ រឿង​ទីមួយ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ បណ្ដាលមកពី​រាងកាយ​មិនអាច​ទទួលយក​ជាតិ​ស្ករ​បាន និង​ប្រភេទ​ទី ១ លើស​ជាតិ​ស្ករ​ក្នុង​រាងកាយ​។​

​    ​ខាងក្រោម​នេះ​ជា​រោគសញ្ញា​បង្ហាញថា​លោកអ្នក​លើស​ជាតិ​ស្ករ​ខ្លាំង​ក្នុង​រាងកាយ​៖
​    ​១. មាន​បញ្ហា​សរសៃប្រសាទ​
​    ​២. ស្រេកទឹក​ញាប់​
​    ​៣. បញ្ហា​ក្រពះ​
​    ​៤. មាត់​ស្ងួត​
​    ​៥. ងាប់​លិង្គ​
​    ​៦. ស្បែក​ស្ងួត និង​រមាស់​
​    ​៧. ឃ្លាន​ហួសប្រមាណ​
​    ​៨. ឡើង​ទម្ងន់ និង​ជាតិ​ខ្លាញ់​ក្នុង​ពោះ​
​    ​៩. ពិបាក​ផ្ដោតអារម្មណ៍​
​    ​១០. ដាច់រយះ របួស មិន​ងាយ​ជាសះស្បើយ​
​    ​១១. នោម​ញឹក និង​រាគ​កណ្ដាលយប់​
​    ​១២. ព្រិល​ភ្នែក​
​    ​១៣. អស់កម្លាំង​ល្ហិតល្ហៃ​
​    ​១៤. ឆ្លង​មេរោគ​ដដែលៗ​មិនចេះ​ជា​

​    ​ករណី​ជួប​បញ្ហា​ខាងលើ កុំ​ទាន់​អាល​ភ័យ​ស្លន់ស្លោ លោកអ្នក​គួរ​បន្ថយ​អាហារ​សម្បូរ​ជាតិ​ផ្អែម​ឬ​ស្ករ គេង​ឱ្យ​គ្រប់គ្រាន់ ធ្វើ​លំ​ហាត់ប្រាណ និង​ពិសា​ទឹក​ឱ្យ​ច្រើន​។ បើ​ចង់​ច្បាស់​ថា​អាចមាន​ជំងឺ​ទឹកនោមផ្អែម​ឬក៏​អត់​គឺ​ទៅ​មន្ទីរពេទ្យ​ធ្វើតេស្ត​ឈាម​៕ 

អ្នកនឹងចូលចិត្ត

មតិយោបល់