adverise with khmeread 1

តក់ស្លុត​ណាស់​! មិន​នឹកស្មានថា ថត Selfie ចប់​ជីវិត​ម្តាយកូន​ពីររូប​នេះ​ក៏​ចប់​ជីវិត​តាម​ក្រោយ​រំពេច​

    ​ស្វាមី​ម្នាក់​បាន​អំពាវនាវ​ឱ្យ​បន្តឹង​ច្បាប់​ជិះ​កង់​ពាក់មួក​សុវត្ថិភាព​ឱ្យ​ខ្លាំងក្លា​នៅ​ចក្រភព​អង់គ្លេស បន្ទាប់ពី​ភរិយា​របស់គាត់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ដួល​កង់​បោក​ក្បាល​ស្លាប់​។ នេះ​បើតាម​ប្រភពព័ត៌មាន Independent ចេញផ្សាយ​កាលពី​ថ្ងៃទី​៥​ខែតុលា​ម្សិលមិញ​នេះ​។ 

​    ​លោកស្រី Carmen Greenway អាយុ ៤១ ឆ្នាំ​បាន​កំពុង​ជិះ​កង់​ទៅផ្ទះ​របស់គាត់​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ​ដើម្បី​អបអរ​ខួបកំណើត​ម្តាយ​របស់គាត់ នៅពេល​គាត់​ជិះ​កង់​កៀរ​ចិញ្ចើមថ្នល់​ដួល​បោក​ក្បាល​នឹង​ថ្នល់ ប្រេះ​លលាដ៍ក្បាល​ស្លាប់​។ 

​    ​ម្តាយកូន​ពីរ ដែល​សល់​តែ ៩០ ម៉ែត្រ​ទៀត​ជិះ​កង់​ដល់ផ្ទះ​ក្នុង​គ្រា​ជួប​គ្រោះថ្នាក់​នោះ ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ St Mary's ក្នុង​សង្កាត់ Paddington ហើយ​តាម​សេចក្តីរាយការណ៍ គាត់​ក៏បាន​គាំងបេះដូង​តាមផ្លូវ​ផងដែរ​។ គាត់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅ ៦ ថ្ងៃក្រោយ​កើត​ឧបទ្ទវ​ហេតុនេះ​៕

ប្រភព៖ Independent

adverise with khmeread

មតិយោបល់