1

លោកអ្នក​សព្វថ្ងៃ​កំពុង​ក្លាសេ​សាច់​ខុស​បច្ចេកទេស​ទាំងស្រុង​! មានតែ​មេ​ចុងភៅ​និង​អ្នកវិទ្យាសាស្ត្រ​ប៉ុណ្ណោះ​ដែល​ដឹង តែ​លាក់​មិនឱ្យ​យើង​ដឹង​

    ​ប្រសិនបើ​អ្នក​គិតថា​ក្លាសេ​អាហារ​ក្នុង​ទូទឹកកក​ដោយសារ​គ្មាន​ពេល អ្នក​គួរតែ​គិត​ម្ដងទៀត​។ ការសិក្សា​បង្ហាញថា ពួកយើង​ទាំងអស់គ្នា​បាន​ក្លាសេ​អាហារ​ខុស​ហើយ​។ អ្នកវិទ្យាសាស្ត្រ​លោកស្រី Susan Eksted បាន​និយាយថា មនុស្ស​ភាគច្រើន​បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ​នេះ​។ យោងតាម​លោកស្រី ការដែល​ក្លាសេ​អាហារ​ក្នុង​ទូទឹកកក​មួយ​យប់​ដើម្បី​បង្ក​កវា​គឺ​ខុស​ទាំងស្រុង​។​

​    ​លោកស្រី​អះអាងថា វិធី​ដែល​ក្លាសេ​អាហារ​ត្រឹមត្រូវ​បំផុត​គឺ​ច្រក​អាហារ​ក្នុង​ថង់​ក្រា​សបិទ​ជិត រួច​ដាក់​ត្រាំ​ក្នុង​ទឹក​ត្រជាក់​។ វិធី​នេះ​អ្នកនឹង​រក្សា​រសជាតិ​អាហារ ហើយ​វិធី​នេះ​គឺជា​វិធី​លឿន​បំផុត​ដើម្បី​ក្លាសេ​សាច់​និង​ត្រី​។​

​    ​លោកស្រី​និយាយថា "​អ្នកវិទ្យាសាស្ត្រ​បានដឹង​វា​ជា​យូរណាស់​មកហើយ ព្រមទាំង​មេ​ចុងភៅ​មាន​វិជ្ជាជីវៈ ប៉ុន្ដែ​មនុស្ស​មិនដែល​ខ្វល់​ពី​ល្បិច​នេះនោះ​ឡើយ​"​។​

​    ​លោកស្រី​បន្ថែមថា វិធី​ដែល​ល្អ​បំផុត​ដើម្បី​ក្លាសេ​សាច់​នោះ​គឺ រុំ​សាច់​ជាមួយនឹង​ថង់​រុំ​ផ្លែឈើ​រួច​ដាក់​ក្នុង​ទឹកកក ឬ ទឹក​ត្រជាក់ (ទឹកដែលត្រាំទឹកកកចូល)​។ 

​    ​លើក​ក្រោយ​បើ​លោកអ្នក​ចង់​ក្លាសេ​សាច់​ក្នុង​ទូទឹកកក គឺ​ត្រូវ​ច្រក​សាច់​ចូល​ថង់​មាន​កន្លែង​កឹ​ប​ជិត ហើយ​យកទៅដាក់​នៅ​ថតទូ​ទឹកកក​កន្លែង​ត្រជាក់​៕

អ្នកនឹងចូលចិត្ត

មតិយោបល់