adverise with khmeread Untitled 1

មិន​នឹកស្មានថា​សណ្ឋាគារ ១០.០០០ បន្ទប់​នេះ​មិន​ដែលមាន​ភ្ញៀវ​ចូលមក​ដេក​បាន​សូម្បី​តែម្តង​

    ​ដោយមាន​ទីតាំងនៅ​បណ្តោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​នៅលើ​កោះ Rügen របស់​អាល្លឺម៉ង់ សណ្ឋាគារ Prora គឺជា​សណ្ឋាគារ​ធំជាងគេ​នៅលើ​ពិភពលោក​ដោយមាន​បន្ទ​ប់​ចំនួន ១ ម៉ឺន​ដែល​បែរមុខ​ទៅ​សមុទ្រ​។ 

​    ​រមណីយដ្ឋាន​នេះ​មាន​អាយុកាល​ជាង ៧០ ឆ្នាំ​ហើយ ប៉ុន្តែ​មិនដែល​មាន​ភ្ញៀវ​ណា​ម្នា​ក់មក​ស្នាក់​នៅឡើយ​។ មូលហេតុ​ដែល​គ្មាន​ភ្ញៀវ​នោះ​គឺ​ដោយសារ​អាគារ​នេះ​បាន​កសាងឡើង​ដោយ​បក្ស​ណា​ស៊ី​អាល្លឺម៉ង់​អំឡុង​ឆ្នាំ ១៩៣៦ ដល់ ១៩៣៩ តាម​ការបញ្ជា​របស់​ហ៊ី​ត្លែរ​។​

​    ​អំឡុង​ឆ្នាំ​នោះ ហ៊ី​ត្លែរ​ក៏​កំពុង​រៀបចំ​ធ្វើសង្គ្រាម​ផង និង​សង់​រមណីយដ្ឋាន​នេះ​ផង ហើយ​កាលណោះ ក្រុមហ៊ុន​ធំៗ​របស់​ណា​ស៊ី​អាល្លឺម៉ង់​ទាំងអស់ និង​កម្មករ​ជាង ៩.០០០ នាក់​បាន​ចូលរួម​ក្នុង​គម្រោង​នេះ​។ លុះដល់​សង្គ្រាមលោក​ទី​ពីរបាន​ផ្ទុះ​ក្នុង​ឆ្នាំ ១៩៣៩ ការសាងសង់​សណ្ឋាគារ Prora ត្រូវបាន​បញ្ឈប់ ហើយ​កម្មករ​ទាំងអស់​ត្រូវបាន​បញ្ជូនទៅ​រោងចក្រ​ផលិត​អាវុធ​។​

​    ​បន្ទាប់ពី​សង្គ្រាមលោក សណ្ឋាគារ និង​រមណីយដ្ឋាន Prora នេះ​ត្រូវបាន​ប្រើ​ជា​ប៉ុស្តិ៍​យោធា​ជួរមុខ​ដោយ​ទ័ព​អាល្លឺម៉ង់​ខាងកើត​។ ប៉ុន្តែ​ដោយហេតុថា អាល្លឺម៉ង់​បាន​រួបរួមគ្នា​ក្នុង​ឆ្នាំ ១៩៩០ អគារ​នេះ​ត្រូវបាន​ទុកចោល​ដោយ​គ្មានអ្វី​នៅ​ខាងក្នុង​ទាំងអស់​។​

​    ​សណ្ឋាគារ​ដ៏​ធំ​សម្បើម​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្ទុក​ភ្ញៀវទេសចរ​ចំនួន ២០.០០០ នាក់ ដែល​ធ្លាប់ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ឈ្មោះថា Strength through Joy របស់​បក្ស​ណា​ស៊ី​។ គោលបំណង​ក្នុង​ការកសាង​រមណីយ​ដ្ឋា​ន​នេះ​គឺ​ដើម្បី​ផ្តល់​ការកម្សាន្ត​ដល់​កម្មករ​អាល្លឺម៉ង់ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​បក្ស​ផងដែរ​។​

​    ​នាពេល​បច្ចុប្បន្ន ទីកន្លែង​ទាំងមូល​នេះ​នៅតែ​គ្មានអ្វី​នៅ​ខាងក្នុង​ទាំងអស់ លើកលែងតែ​សារមន្ទីរ​តូច​មួយ និង​ក្លឹប​ឌី​ស្កូ​។​

​    ​យ៉ាងណាក្តី បន្ទាប់ពី​មានការ​ជជែក​គ្នា​អស់​ជាច្រើន​ឆ្នាំ​មក អាល្លឺម៉ង់​មាន​គម្រោង​ប្រែ Prora ទៅជា​រមណីយដ្ឋាន​លំហែកាយ​ថ្ងៃ​ឈប់សម្រាក​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ខណៈ​អគារ​មួយចំនួន​ត្រូវបាន​លក់​ទៅឱ្យ​អ្នក​វិនិយោគឯកជន​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់