adverise with khmeread Untitled 1

តាមពិត​មានរឿង​រ៉ាវ​ពីក្រោយ​អ៊ីចឹង​ទេតើ​! តារា​កូនជ្រូក​ជប៉ុន​បកអាក្រាត​រឿង​អសោច​ក្នុង​ឧស្សាហកម្ម​ស្រើបស្រាល​ជប៉ុន​

    ​ក្មេង ស្អាត​និង​រំពឹង​ក្លាយជា​តារា​ល្បី នាង Saki Kozai ស្មានថា​នាង​បាន​រកឃើញ​អនាគត​ល្បីល្បាញ​ទៅហើយ បន្ទាប់ពី​មនុស្ស​ម្នាក់​ទំនង​ដូចជា​ភ្នាក់ងារ​អង្កេត​តារា​បង្ហាញ​ម៉ូត​ប្រទះឃើញ​នាង​នៅតាម​ផ្លូវ​មួយ​ក្នុង​ក្រុង​តូ​ក្យូ ហើយ​ផ្តល់​ការងារ​មួយ​ឱ្យ​នាង​។ 

​    ​កាលនោះ​នាង​ទើបតែ​មាន​អាយុ ២៤ ឆ្នាំ​និង​មាន​ក្តីរំភើប​ខ្លាំង​ចង់​ក្លាយជា​តារា​ល្បី​ជាង​ខ្លាំង ដូច្នេះហើយ​នាង​ក៏​ចុះហត្ថលេខា​យ៉ាង​លឿន​លើ​កិច្ចព្រមព្រៀង​ជាមួយ​ទីភ្នាក់ងារ​ដែល​បុរស​នោះ​ណែនាំ​មក​នាង ដោយ​ជឿថា​នាង​នឹង​បានបង្ហាញ​មុខ​ក្នុង​វីដេអូ​បាន​ឆាប់ៗ​។ 

​    ​តាមពិត​វា​មិនមែនជា​ទីភ្នាក់ងារ​បង្ហា​ញ​ម៉ូត​ទេ ហើយ​ថ្ងៃ​ការងារ​ដំបូង​របស់​នាង គឺ​គេ​តម្រូវឱ្យ​រួមភេទ​នៅមុខ​កាមេរ៉ា​។ 

​    ​នាង Saki Kozai បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​ខ្ញុំ​មិនអាច​ដោះ​សម្លៀកបំពាក់​ខ្ញុំ​បានទេ​។ អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​គឺ​ស្រែកយំ​"​។ នាង​បន្ថែមថា នាង​រក​មិនឃើញ​វិធី​ដោះ​ទាល់​ចេញពី​ស្ថានភាព​ដ៏​គួរឱ្យ​តក់ស្លុត​នោះបានទេ​។ 

​    ​នាង​និយាយថា "​មាន​មនុស្ស​ប្រហែល ២០ នាក់​នៅ​ជុំវិញ​ខ្ញុំ រង់ចាំ​ខ្ញុំ​។ គ្មាន​ស្ត្រី​ណា​ម្នាក់​អាច​និយាយ​បដិសេធ​នៅពេល​ពួក​បុរសៗ​ទាំងនោះ​ឈរ​ព័ទ្ធជុំវិញ​ខ្លួន​ដូច្នេះ​ឡើយ​"​។ 

​    ​Saki Kozai ឥឡូវ​អាយុ ៣០ ឆ្នាំ​គឺ​ស្ថិតក្នុង​ចំណោម​ស្ត្រី​ច្រើនឡើង ដែល​ចាក​ចេញពី​ស្រមោល​អាក្រក់​មួយ​នេះ​ដើម្បី​និយាយ​ប្រាប់ថា ពួកនាង​ត្រូវគេ​បង្ខំ​ឱ្យធ្វើ​ការ​នៅក្នុង​ឧស្សាហកម្ម​អាសអាភាស​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​ជប៉ុន​។ 

​    ​ភាពយន្ត​អាសអាភាស​អាច​រកបាន​គ្រប់កន្លែង​ក្នុងប្រទេស​ជប៉ុន​។ ប៉ុន្តែ​ផ្នែក​អវិជ្ជមាន​នៃ​ឧស្សាហ​កម្មនេះ​គឺ​ពុំ​សូវ​មាន​គេ​លើក​យកមក​ពិភាក្សា​នោះឡើយ និង​សូម្បីតែ​សិទ្ធិ​សម្តែង​មតិ​របស់​តារា​ទាំងនោះ​ក៏​គ្មាន​ដែរ​។ 

​    ​ការចោទប្រកាន់​ដែល​ធ្វើឡើង​ដោយ​តារា​ស្រី​ទាំងនោះ​ថា​ខ្លួន​ត្រូវគេ​បង្ខំ​ឱ្យ​សម្តែង​សិច​សាហាវឃោរឃៅ​ប្រឆាំងនឹង​បំណង​របស់​នាង បាន​ញ៉ាំងឱ្យ​ឧស្សាហកម្ម​ភាពយន្ត​អាសអាភាស​ចេញ​នូវ​ការសុំ​ទោស និង​សន្យា​ធ្វើការ​ផ្លាស់ប្តូរ​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់