adverise with khmeread Index

ឆក់​ទូរស័ព្ទដៃ ជនបរទេសតាមផ្លូវជាប់ខ្នោះប៉ូលិស

    ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន​ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ជនបរទេស​បានសម្រេច ហើយ​ក្រុម​ជនសង្ស័យ បាន​ជិះ​គេចខ្លួន​កាល​វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១០ មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ ១៦៧ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន​។​
     ប៉ូលិស​និយាយថា ដំបូង​ជនរងគ្រោះ​បាន ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ទៅ​ឈប់​ជាប់​របង​ស្ថានទូត​ចិន ហើយ​បាន​ចុះ​ទាញ​ទូរស័ព្ទ​មក​ថត ស្រាប់តែ​ជន សង្ស័យ​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​អែប ហើយ​បាន​ឆក់យក ទូរស័ព្ទ​បានសម្រេច​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ដោយមាន​អ្នកដំណើរ​តាម​ពីក្រោយ ព្រមទាំង​ស្រែក​ចោរៗ រហូតដល់​ចំណុច​ផ្លូវ​លេខ​២៣០ ក្រុមទី​១៨ ភូមិ​៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក កម្លាំង​ល្បាត របស់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក បាន​ស្ទាក់​ឃាត់ខ្លួន​បានរួម​ទាំង​ទូរ​សព្ទ័​ទើប​ឆក់​បាន​និង​ម៉ូតូ​ហុងដា​២០១៦ សម្រាប់​ជិះ​ធ្វើ​សកម្មភាព​មួយគ្រឿង​។​
    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​២​នាក់​ឈ្មោះ យិន ច័ន្ទ​រ័ត្ន ហៅ ត្រា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (​ជា​អ្នក​ឆក់ ) និង​ម្នាក់ទៀត​ឈ្មោះ យី ចិ​ត្រា ហៅ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពិតប្រាកដ ស្នាក់​ផ្ទះជួល ផ្លូវ លំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
    ចំណែក​ជនរងគ្រោះ ឈ្មោះ ជូ លី​មី​ញ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​សណ្ឋាគារ លែ​ន​ស្កែ​ប មុខរបរ អ្នក​ទេសចរណ៍ ។​វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​,​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​iPhone 6 ពណ៌​មាស  ( ជា​របស់​ជនរងគ្រោះ ) និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៦ គ្មាន​ស្លាក​លេខ​។​
    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​បាន​ប្រគល់ជូន​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕

adverise with khmeread

មតិយោបល់