adverise with khmeread Untitled 1

មិន​នឹកស្មាន​! ប្រាសាទតាព្រហ្ម​ជាប់​ក្នុង​រូបភាព ១៥ សន្លឹក​នៃ​ពិភពលោក​លាក់ខ្លួន​

    ​យោងតាម​ប្រភពព័ត៌មាន Telegraph របស់​អង់គ្លេស​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ៤ តុលា​ថា លើ​ពិភពលោក​យើង​នេះ​នៅមាន​ពិភពលោក​លាក់ខ្លួន​ចំនួន ១៥ កន្លែង​ទៀត ដែលមាន​ទេសភាព​ស្រស់ស្អាត​អស្ចារ្យ​បំផុត​។ រូប​ទាំងនោះ​មាននៅ​ទីតាំង​ដូចជា​៖

​    ​១.  ភូមិ Guist ក្នុង​តំបន់ North Norfolk ចក្រភព​អង់គ្លេស​
​    ​២. ព្រៃ Kasuga Primeval Forest ក្នុង​ទីក្រុង​បុរាណ Nara ប្រទេស​ជប៉ុន​

​    ​៣. សំណង់​បុរាណ​បោះបង់ចោល​នៅ​តំបន់ Sorrento ប្រទេស​អ៊ីតាលី​

​    ​៤. ឧទ្យាន​សាធារណៈ​ក្នុង​ទីក្រុង Salzburg ប្រទេស​អូទ្រីស​

​    ​៥. ប្រាសាទ Birr Castle សាធារណរដ្ឋ​អៀរ​ឡង់​
​    ​៦. ប្រាសាទ St. Mary the Virgin Church ក្នុង​តំបន់ Tintern ចក្រភព​អង់គ្លេស​

​    ​៧. ឧទ្យាន​ជាតិ Goreme National Park ប្រទេស​តួ​ក​គី​

​    ​៨. ការដើរ​ត្រាច់ចរ​ក្នុង​រូងភ្នំ​មួយកន្លែង (​មិន​បញ្ជាក់​ទីតាំង​) ថត​ដោយ​បុរស​ឈ្មោះ Pal Szilagyi Palko

​    ​៩. ប្រាសាទ Fountains Abbey នៅ North Yorkshire ចក្រភព​អង់គ្លេស​

​    ​១០. ខ្យង​លាក់ខ្លួន​នៅ​ទីក្រុង Porto ប្រទេស​ព័រ​ទុយ​ហ្គា​ល់​

​    ​១១. ផ្លូវ St Georges Street ទីក្រុង St Augustine រដ្ឋ Florida សហរដ្ឋអាមេរិក​

​    ​១២. ផ្លូវ​រថភ្លើង​ក្រោម​ដី Aldwych បិទ​លែង​ដំណើរការ​ក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​

​    ​១៣. ប្រាសាទតាព្រហ្ម ប្រទេស​កម្ពុជា​

​    ​១៤. ប្រដាប់ប្រដា​ជួសជុល​នៅ​ទីក្រុង Nelson រដ្ឋ Nevada សហរដ្ឋអាមេរិក​

​    ​១៥. ផ្ទះ​បោះបង់ចោល​មួយកន្លែង​ក្នុង​ទីក្រុង Bergamo ប្រទេស​អ៊ីតាលី​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់