adverise with khmeread Unnamed %287%29

ថ្លើមធំ​!!! ​បុរស​ម្នាក់​ទំនង​បែក​ថ្នាំ​បំណង​រត់​ចូល​ក្នុងផ្ទះ​នាយករដ្ឋមន្ត្រី​នៅ​វិមានឯករាជ្យ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​បែក​ថ្នាំ​បាន​ជិះ​ម៉ូតូ​មក​ឈប់ និង​រត់​បំណង​ចូលក្នុង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​កង​អង្គរក្ស​ឃើញ​ទាន់​ដេញចាប់​ជាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ ​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    ប្រភពព័ត៌មាន​ជុំវិញ​ក​ន្លែ​ត​កើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលមកដល់​ក្បែរ​នឹង​របង​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន បាន​ឈប់​ម៉ូតូ​រើស​បំពង់​អំពូល​ភ្លើង ហើយ​បាន​រត់​សំដៅ​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវបាន​កង​អង្គរក្ស​ឃើញ ក៏បាន​នាំគ្នា​ដេញចាប់​តែម្តង។​

    បន្ទាប់ពី​ចាប់បាន​សមត្ថកិច្ច​ដែល​យាម​ការពារ ក៏បាន​សួរនាំ តែ​បុរស​ម្នាក់​នោះ​ម្តង​និយាយ​នេះ​ម្តង​និយាយ​នោះ ពាសវាល​ពាសកាល​ដូចជា​មនុស្ស​បែក​ថ្នាំ ម្តងថា​មក​អង្គុយលេង​នៅ​វិមានឯករាជ្យ ម្តងទៀត​បាន​ថា​គេ​ដេញ​ចាប់គាត់​ថា​ជា​ចោរ។​

    ក្រោយមក​សមត្ថកិច្ច​ក៏បាន​បុរស​ខាងលើ​ទៅ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាន​ចតុ​មុខជា​បណ្តោះអាសន្ន រង់ចាំ​សួរនាំ​នាពេល​ក្រោយ​។​ យ៉ាងណាក៏ដោយ​សមត្ថ​កិច្ច​​ពុំទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​បុរស​នោះ​នៅឡើយ៕

 

adverise with khmeread

មតិយោបល់