adverise with khmeread Unnamed %281%29

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រក្សាទុក​ដែក​ឆ្កឹះ​សោ​បន្ទប់​ប៉ង​លួច​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ និង​អន្តរាគមន៍​ក្រុង ធ្វើ​ការដេញ​ស្ទាក់​បាន ឆែកឆេរ រកឃើញ​ដែក​ឆ្កឹះ​សោ​បន្ទប់​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ​ត្រូវបាន​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍​ទឹកថ្លា។​

    ហេតុការណ៍​នៅវេលា​ម៉ោង​១២​ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី៦ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ​ជោ សំណាង អាយុ​១៧ឆ្នាំ មុ​ខរ​បរ​រត់​ឌុប ស្នាក់នៅ​ម្ដុំ​សាលា​សាមគ្គី   ខណ្ឌទួលគោក ស្រុកកំណើត​ភូមិ​អង្គ​ទង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និងទី​២​ឈ្មោះ កែវ រតនៈ អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ភូមិ​ត្រពាំង​ឈូក ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម។​

    ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ គឺ​កម្លាំង​បានធ្វើការ​ជិះ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​នៅតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ត។ ​ខណៈនោះ​ក៏​ប្រទះ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​១​មួយគ្រឿង​ម៉ាក វីវ៉ា​ពណ៌ខ្មៅ​អត់​ភ្លើង​មុខ។​

    ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បានធ្វើ​ការដេញ​ស្ទាក់​តែម្តង ហើយ​បាន​ឆែក​រកឃើញ​ដែក​សម្រាប់​ឆ្កឹះ​សោ​បន្ទប់​ចំនួន ១ និង​ថ្នាំញៀន​១​កញ្ចប់​តែ​ត្រូវ​ជនសង្ស័យ​គប់​ចោល​ទៅក្នុង​គុ​ម្ភ​ព្រៃ​រក​មិនឃើញ​។​

    ក្រោយពេល​កើតហេតុ កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ទៅកាន់​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​កសាង​សុំណុំ​រឿង​ប​ញ្ចូ​ន​ឡើង​តុលាការ​៕

 

adverise with khmeread

មតិយោបល់