adverise with khmeread Unnamed %282%29

ចាប់​អ្នកប្រើប្រាស់​គ្រឿង​ញៀនចំនួន​១៣​នាក់​នៅ​ប្លុក​ត្រពាំង​ឈូក​មុខ​ពេទ្យ​លោកសង្ឃ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​រាជធានី​ភ្នំពេញ បានធ្វើ​ការចុះ​រុករ​កនៅ​ប្លុក​បឹង​ឈូក​ដែលជា​តំបន់​ចរាចរណ៍​ថ្នាំញៀន ​និង​សំបូរ​ទៅដោយ​មនុស្ស​ចូលទៅ​ស​ង្ងំ​ប្រើប្រាស់​គ្រឿងញៀន ជាក់ស្តែង​សមត្ថកិច្ច​ឃាត់​បាន​មនុស្ស​១៣​នាក់​។​

    ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង៩ ​និង​៤០​នាទី​យប់​ថ្ងៃទី៥ តុលា ២០១៦ នៅ​តំបន់​ត្រពាំង​ឈូក មុខ​ពេទ្យ​លោកសង្ឃ  ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    លោក​វ​រ​សេនីយ៍​ឯក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ បានឱ្យដឹងថា ដោយមាន​ការណែនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទើប​លោក​បាន​បញ្ជា​ឱ្យកម្លាំង​ធ្វើការ ឆែកឆេរ​នៅ​ប្លុក​ត្រពាំង​ឈូក​ជា​ញឹកញាប់ ហើយ​នេះ​ក៏​មិនមែនជា​លើក​ទី​១​ដែរ។​ នៅ​យប់​នេះ​ជាក់ស្តែង​កម្លាំង​របស់លោក​បានធ្វើ​ការឃាត់​បាន​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​១៣​នាក់ ​និង​ថ្នាំញៀន​១​កញ្ចប់ រួម​ម៉ូតូ​៥​គ្រឿង។​

    បច្ចុប្បន្ន​អ្នកប្រើប្រាស់​ទាំងនោះ​កំពុងធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន៕

adverise with khmeread

មតិយោបល់