adverise with khmeread Unnamed %281%29

អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​ថ្នាំញៀន​២២​កញ្ចប់​

    ព្រះវិហារ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ភូមិ​ឈើទាល​គង​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​នៅវេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦។​

    លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ កៅ សុង ហៅ​ចឹក ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា ការឃាត់ខ្លួន​នេះ​គឺ​ធ្វើទៅបាន​ដោយមាន​ការ សហការ​ដ៏​ល្អ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ដែក​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​បានធ្វើការ​តាមដាន​នូវ​សកម្មភាព របស់​ជនសង្ស័យ​ខាងលើ​ជា​យូរ​មកហើយ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានឱ្យដឹង​ទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ កម្លាំង​ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ​១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២២​កញ្ចប់​, ២. ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៨​គ្រាប់​, ៣. ទូរស័ព្ទ ចំនួន​០១​គ្រឿង​ និង​៤. លុយ​ខ្មែរ ៧០.០០០​ (ប្រាំពីរម៉ឺន) រៀល និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត កំពុង​កសាង​សំណុំរឿង ប​ញ្ចូ​ន​មក​បញ្ជាការដ្ឋាន​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់