adverise with khmeread Untitled 1

Ilkay Gundogan ព្រលះ Jose Mourinho ដែល​ខ្វះ​ការគោរព​ចំពោះ Bastian Schweinsteiger

    ​Ilkay Gundogan បាន​រិះគន់​ការប្រព្រឹត្ត​របស់ Jose Mourinho ទៅលើ​អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​របស់គាត់ Bastian Schweinsteiger និង​ចាត់ទុក​ទង្វើ​នេះ​ថា "​គ្មាន​ការគោរព​" ។​

​    ​Mourinho បាន​ទម្លាក់ Schweinsteiger ចេញពី​តួនាទី​ចាប់តាំងពី​គាត់​បាន​ចាប់​តំណែង​គ្រប់គ្រង​ក្រុម​បិសាច​ក្រហម​ពី​អតីត​អ្នកចាត់ការ​ចាស់​លោក Louis van Gaal ខណៈដែល​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​មិន​ច្បាស់​ពី​អនាគត​របស់ខ្លួន និង​ត្រូវគេ​ដាក់ឱ្យ​ហ្វឹកហាត់​ជាមួយ​យុវជន​របស់​បិសាច​ក្រហម​។​

​    ​ទោះបីជា Schweinsteiger បាន​ចុះហត្ថលេខា​ដើម្បី​លេង​ក្នុង Premier League  ប៉ុន្តែ​គាត់​មិនបាន​លេង​ឱ្យ Mourinho នោះទេ ហើយ​ត្រូវបាន​ប្រាប់​បន្ថែមថា មិនមាន​ឱកាស​ប្តូរ​ចិត្ត​នោះឡើយ​។​

​    ​ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester City កីឡាករ Gundogan ដែល​ធ្លាប់បាន​លេង​ជាមួយ Schweinsteiger សម្រាប់​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​អាល្លឺម៉ង់ រហូតដល់​តារា​ជើងចាស់​របស់​ក្រុម​ជម្រើសជាតិ​មួយ​នេះ​ប្រកាស​ចូលនិវត្តន៍ បាន​និយាយថា "​ប្រសិនបើ​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ឮ ហើយ​អាន​គឺជា​ការពិត អ្នក​អាច​ពិចារណា​បាន វា​ពិតជា​គ្មាន​ការគោរព​បន្តិច​សោះឡើយ​"​។​

​    ​គាត់​បន្តទៀតថា "​គាត់​មិនមែន​ដូចជា​កីឡាករ​ដទៃ​នោះឡើយ និង​មិនមែន​សូម្បីតែ​វ័យ​១៨ ឬ​១៩​។ ខ្ញុំ​ជឿជាក់ថា Manchester United អាច​ទាញយក​ប្រយោជន៍ ១០០​ភាគរយ​ពី​តំណែង​ស័ក្តិសម​មួយ​របស់ Bastian Schweinsteiger នៅលើ​ទីលាន​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់