adverise with khmeread 14614197 1138136662939874 1615530268 o

បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល​

    សៀមរាប ៖ កម្លាំង​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ បាន​ចុះទៅពិនិត្យ​សាកសព​ដេកស្លាប់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប នៅ​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦​។​

    បន្ទាប់ពី​បិ​និត្យ​រួច​សមត្ថកិច្ច​បាន​សន្និដ្ឋាន​រួម​ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​ពីព្រោះ​នៅលើ​រូបរាងកាយ​ជនរងគ្រោះ​មិនមាន​ស្លាកស្នាម​អ្វីដែល​គួរឱ្យ​សមត្ថកិច្ច​កត់សម្គាល់ថា​ជា​អំពើ​ឃាតកម្ម​នោះទេ​។​

    លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ខាត់ កែវ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

    ក្រោយពី​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​រួចមក កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ រក​សាច់ញាតិ​ឃើញ​ហើយ។ ​បច្ចុប្បន្ន​ក្រុមគ្រួសារ​កំពុងធ្វើដំណើរ​មក​ខេត្តសៀមរាប និង​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ដើម្បី​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់