adverise with khmeread Kalidou koulibaly chelsea

ប្រធាន​ក្លឹប Napoli អះអាងថា Chelsea ហ៊ាន​ឱ្យ ៥០ លាន​ផោន​សម្រាប់​កីឡាករ Kalidou Koulibaly កាលពី​រដូវក្តៅ​

    ​ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiis បាន​ទទួលស្គាល់ថា តោ​ខៀវ Chelsea បាន​បោះ​កញ្ចប់​ទឹកប្រាក់​ដ៏​ធំ​ដែលមាន​តម្លៃ ៥០​លាន​ផោន សម្រាប់​ខ្សែការពារ Kalidou Koulibaly អំឡុង​ទីផ្សា​រដូវក្តៅ​កន្លងទៅ​។​

​    ​De Laurentiis បាន​អះអាងថា គាត់​ត្រូវបាន​ទាក់ទង​ដោយផ្ទាល់​ដោយ​លោក Conte អំឡុង​កិច្ចចរចា​មួយ​នេះ​។ គាត់​ក៏បានផ្តល់​ដំបូន្មាន​ដល់ Chelsea ថា​មានតែ​ជម្រើស​បង្វែរ​ទិសដៅ​ទៅរក David Luiz របស់ PSG ប៉ុណ្ណោះ បន្ទាប់ពី​បោះបង់ Koulibaly មុន​ពេលដែល​ទីផ្សារ​ដោះដូរ​ត្រូវ​បិទទ្វារ​។​

​    ​តាម​សម្តី​លោក De Laurentiis បាន​បញ្ជាក់ថា ពួកគេ​បាន​ផ្តល់ជូន​លោក ៣០, ៣៥, ៤០, ៤៥, ៥០​លាន​ផោន​។ ហើយ​នៅមុន​ពីរ​ថ្ងៃ ពេលដែល​ទ្វារ​ទីផ្សារ​ត្រូវ​បិទ ពួកគេ​ផ្តល់ជូន​គាត់ ៥៨​លាន​ផោន តែ​លោក​នៅតែ​បដិសេធ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់