adverise with khmeread 1

រថយន្ត Lexus បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់

    ភ្នំពេញ ៖ រថយន្ត មួយគ្រឿង​ត្រូវបាន​ម្ចាស់​វា​ស្រវឹង បើក​ទៅបុក​ក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ នៅ​ម៉ោង​៥​និង​២០​នាទី​ព្រឹក​ព្រលឹម ថ្ងៃទី​១១ មករា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​
    សាក្សី​នុ​យាយ​ថា ដំបូង​គេ​បានឃើញ​រថយន្ត Lexus RX 350 ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2AW-6667 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លើផ្លូវ​២១៥ ។​
    លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយសារ​អ្នកបើកបរ​នោះ​ស្រវឹង មើលផ្លូវ​មិនសូវ​ច្បាស់​បាន​បើក​ជ្រុល​ទៅបុក​ចំក្បាល​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​២​កង់ និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។​
     ចំណែកឯ​អ្នកបើកបរ​វិញ មិន​បណ្តាល​ឲ្យ​មាន​រងរបួស​នោះទេ បន្ទាប់ពី​ពុំមាន​រងរបួស​អ្នកបើកបរ​រូបនោះ បាន​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​រួច​ឡើង​ជិះ​ម៉ូតូឌុប ចេញទៅ​បាត់​។​
     បន្ទាប់មក​កម្លាំង​ជំនាញ​ចុះមក​វាស់វែង និង​ស្ទួ​ច​យកទៅ​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ក្រុងភ្នំពេញ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ដែល​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់