adverise with khmeread Unnamed

កុមារ​អាយុ​៧​ឆ្នាំ​លង់ទឹក​ទន្លេ​ស្លាប់​ស្រុក​ល្វាឯម​

    កណ្តាល ៖ មាន​ករណី​កុមារ​អាយុ​៧​ឆ្នាំ​លង់ទឹក​ទន្លេ​ស្លាប់​កាលពី​ថ្ងៃទី​០៥ ​តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៤​ និង​៣០​នាទី ល្ងាច​ចំណុច​កំពង់ទឹកទន្លេមេគង្គ​ក្រោម ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ យ៉ ផាន់​ណា​ម ​ភេទ​ប្រុស ​អាយុ​០៧ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​សិស្ស​ទីលំនៅ ភូមិ​ក្តី​កណ្តាល ឃុំសារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ក្មេងរងគ្រោះ បាន​សុំ​ម្តាយ​ទៅ​ងូតទឹក ហើយក៏​ទៅ​ជិះទូក​លេង​នៅ​មាត់ទន្លេ​ជាមួយ​ក្មេង​០២​នាក់​ទៀត​ឈ្មោះ​ អ៊ំ ម៉ា​ឡាយ ភេទ​ប្រុស អាយុ​១០ឆ្នាំ និង ឈ្មោះ ង្វៀង ទឹង​អាន់ ភេទ​ប្រុស អាយុ​៧​ឆ្នាំ ពេល​ជិះ​បាន​លោត​ឆ្លង​ពី​ទូក​មួយ​ទៅ​ទូក​មួយទៀត​ដែល ចង​ជិតគ្នា​។​

    ទង្វើ​នេះ​បណ្តាល ឱ្យ​ទូក​ឃ្លាត​ពីគ្នា​ផុត​ជើង​ក្មេងរងគ្រោះ​ធ្លាក់ទឹក​ ទើប​ក្មេង​ដែល​ងូតទឹក​លេង​ជាមួយគ្នា​បាត់​មិនឃើញ​ងើប​ពី​ទឹក​ក៏​ស្រែកប្រាប់ចាស់ៗ​នៅក្បែរ​ច្រាំងទន្លេ​នោះ​ក៏​ផ្អើលឆោឡោ​អ្នកជិតខាង​ចុះទៅ​ជួយ​រាវរក​ក្នុង​ទឹក បានឃើញ​ក្មេងរងគ្រោះ​ហើយ​ស្រង់​ចេញពី​ទឹក​មក​សង្គ្រោះ​តែក្មេងរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។​

    ករណីនេះ​សមត្ថកិច្ច​មាន​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ​សារិកាកែវ អាជ្ញាធរ ភូមិ ឃុំ និង ពេទ្យ​ឃុំ​បាន​ពិនិត្យ​សព​ក្មេងរងគ្រោះ​ពិតជា​ស្លាប់​ដោយសារលង់ទឹក​ពិតប្រាកដ​មែន បានប្រគល់​សាកសព​ជូន ឪពុកម្តាយ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់