adverise with khmeread Unnamed %281%29

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​ថ្នាំញៀន​ម្នាក់​ទៅ​តុលាការ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៦​​ តុលា​នេះ បន្ទាប់ពី​ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​នេះ​ក្នុងករណី​ជួញដូរ​នូវសារធាតុ​ញៀន​ខុសច្បាប់​នៅ​ថ្ងៃទី​០៤ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​យប់​ចំណុច​តាមផ្លូវ​ជាតិ​លេខ​២​មុខ​មន្ទីរពេទ្យ​ជ័យជំនះ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឬស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ មាស សុផាត ភេទ​ប្រុស ​អាយុ​៣៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ មុខរបរមិន​ពិតប្រាកដ។ ​វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​០៤​កញ្ចប់ (​តូច​០៣ ​និង​ធំ​០១), ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន ០៥(​ធំ​០១​កញ្ចប់​), ​ទុយ​យោ​ជ​រ័​សំរាប់​ចូក​ថ្នាំញៀន​០១,​ កាបូប​លុយ​ពណ៌​ឈាមជ្រូក​១(​គ្មាន​ប្រាក់​) ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​សន្លឹក ​(​ឈ្មោះ ​មាស​ សុផាត​)​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ល្បាត​មកដល់​ចំណុច​ខាងលើ​បានឃើញ​ជនសង្ស័យកំពុង​ឈរ ដោយមាន​ការសង្ស័យ​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០២​កញ្ចប់​តូច។​

    ពេលនោះ​ជនសង្ស័យ​បាន​ប្រាប់ថា​ខ្លួន​នៅមាន​លាក់ទុក​ថ្នាំញៀន​២​កញ្ចប់​ទៀត​នៅក្នុង​បន្ទប់​២០៦​ (ផ្ទះសំណាក់​ឡា​លីន)។ ដោយ​ទទួលបានការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​បានទទួល​បញ្ជារ​ពី​លោក​ស្នងការរង​ទទួល​ផែន​គ្រឿងញៀន និង
​លោកអធិការនគរបាល​ក្រុង​តាខ្មៅ ព្រមទាំង​បាន​សហ​ការណ៍​ពី​ម្ចាស់ផ្ទះ​សំណាក់​ឡា​លីន​ បាន​ចូល​ឆែកឆេរ​បន្ទប់​២០៦ រកឃើញ​វត្ថុតាង​ដូចខាងលើ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ បាន​សារភាពថា​ថ្នាំញៀន​ទាំងអស់​ខាងលើ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​ឡឥដ្ឋចាក់អង្រែ​ក្រោម​តម្លៃ ៨​ ​ម៉ឺន​រៀល​យកមក​លក់ដូរ​បន្ត​ទៀត​ដោយ​លក់​ក្នុង​មួយកញ្ចប់​តម្លៃ​ ៣ ​ម៉ឺន​រៀល ហើយ​ខ្លួន​ទើបតែ​រកស៊ី​ជួញដូរ​លើក​ទី​១​នេះ​ទេ។​

    ជនសង្ស័យ រួមជាមួយ​វត្ថុតាង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់