adverise with khmeread Untitled 1

មិន​ធ្លាប់​បានឃើញ​ពីមុន​ទេ​! អង្គការ​ណា​សា​ថត​ឃើញ​ព្យុះ Matthew ចេញ​ជា​រាង​ក្បាល​ខ្មោច​ចេះ​ញញឹម​

    ​មនុស្ស​មួយចំនួន​ប្រហែលជា​ស្គាល់​ព្យុះ Matthew ហើយ វា​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់​ក្នុង​តំបន់​ដែល​វា​វាយប្រហារ​។ ប៉ុន្ដែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​បន្ទាប់ពី​រូបភាព​ថត​បាន​ពី​ផ្កាយរណប​របស់​ណា​សា​ដែល​ចាប់យក​ពីលើ​ផែនដី​។​

​    ​ណា​សាបាន​ចាប់យក​រូបភាព​នេះ​កាលពី​ថ្ងៃ​អង្គារ ប៉ុន្ដែ​នៅពេលដែល​រូបភាព​ប្ដូរ​ទៅជា​ពណ៌​វិភាគ Infrared វា​ស្រាប់តែ​លេច​រូបរាង​ចេញ​ជា​លលាដ៍ក្បាល​ខ្មោច​ចេះ​ញញឹម​ទៅវិញ​។​

​    ​រឿងនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ដោយឡែក​ព្យុះ​នេះ​បាន​វាយប្រហារ​សាធារណរដ្ឋ​ដូ​មី​និក ចា​ម៉ៃ​កា និង និង​ហៃ​ទី បណ្តាលឱ្យ​ស្លាប់ ១១ នាក់ ខណៈដែល​កាលពី​ថ្ងៃ​អង្គារ​វា​បាន​វាយប្រហារ​លើ​តំបន់​កា​រ៉ា​អ៊ី​ព តំបន់​អាមេរិក​កណ្តាល​។​

​    ​ព្យុះ​នេះ​កំពុង​សំដៅទៅ​អាមេរិក​ខាងជើង រួមមាន​ប្រទេស​គុយបា និង​បា​ហា​ម៉ា​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ តាម​ការព្យាករណ៍ ព្យុះ Matthew នឹង​បំបែក​ទៅជា​បួន ជាមួយនឹង​ល្បឿន ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឆ្ពោះទៅ​រដ្ឋ Florida, Georgia, ភាគខាងត្បូង Carolina និង​ភាគ​ខាងជើង Carolina​។ នេះ​បើ​យោងតាម មជ្ឈមណ្ឌល​អង្កេត​ខ្យល់ព្យុះ​របស់​អាមេរិក​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់