14618867 1138221636264710 1422934493 o

ធ្លាប់​ជាប់គុក​ម្តង​...​លួច​ម៉ូតូ​ម្តងទៀត​...​ជាប់គុក​ទៀត​

    កំពង់ធំ ៖ ប្រស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សណ្តាន់​ឃាត់ខ្លួន​ក្នុងករណី​លួច​ម៉ូតូ កាលពី​ថ្ងៃទី​៥​ តុលា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រហែល​៤ ​និង​៣៥​នាទី​នៅ​តំបន់​អូរ​ទឹកថ្លា​ភូមិសាស្ត្រ​ ​ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។​

    ប៉ូលិស​ស្រុក​សណ្តាន់​បានឱ្យដឹងថា ម៉ូតូ​ដែល​លួច​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម​អត់​ពន្ធ ពណ៌​ស្លាបកំភេម លេខ​តួ 036257 លេខ​ម៉ា​ស៊ី​ន 7036391 ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ឈៀន  ឆើត ភេទប្រុស ​អាយុ ៣៦​ ឆ្នាំ នៅ ភូមិរ​ន្ចះ ឃុំ ទំរីង ស្រុក​សណ្តាន់។​

    ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ម្ចាស់​ថា​មាន​ករណី​បាត់​ម៉ូតូ​ភ្លាម កម្លាំង​សមត្ថ​កិ​ច្ចបាន​ស្រាវជ្រាវ​តាម​ស្ទាក់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រំ សំអុល ភេទប្រុស​ អាយុ ៣៦​ ឆ្នាំ ទីលំនៅៗ​ភូមិ​អូរ​ពក​សាមគ្គី ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ តែ​មុខរបរ​មិន​ពិតប្រាកដ។​

    ប៉ូលិស​បាន ឃាត់ខ្លួន​វេលា​ម៉ោង​៩ ​និង​១៥​នាទី​យប់​ថ្ងៃ​ដដែល​ហើយ​ដកហូត​វត្ថុតាង ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​និង​សម្ភារៈ​សម្រាប់​កាច់​សោ​ម៉ូតូ​មួយចំនួន។​

    ប៉ូលិស​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ព្រំ សំអុល នេះ​គឺជា​មុខសញ្ញា​ចាស់​ធ្លាប់​ចាប់​ដាក់ពន្ធនាគារ​ពីបទ​កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ ១​ករណី​ផងដែរ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ៕​

មតិយោបល់