Unnamed %282%29

ជនសង្ស័យ​លួច​ម៉ូតូ​២​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ ខណ្ឌដូនពេញ​ ឃាត់ខ្លួន​នា​ថ្ងៃទី​០៦ ​តុលា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​០៤​ទៀបភ្លឺ​នៅ​ចំណុច​ផ្ទះសំណាក់​លេខ​៣៣​ផ្លូវ​ព្រះមុនីវង្ស​ ភូមិ​៧ ​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​គឺ ១.​ឈ្មោះ​ ជួប ភក្តី ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ និង ២.​ឈ្មោះ គុជ សុ​ផានិត ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​មិន​ប្រាកដ​។​

    វត្ថុតាង​ចាប់យក​បាន ម៉ូតូ​មួយគ្រឿង​ម៉ាក​ MSX ពណ៌​ក្រហម​បិទ​ស្កុ​ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 1FN2642 ​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ​ធូ សុធី ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​សិស្ស​មាន​ទីលំនៅ​ស្នាក់​ផ្ទះជួល​ផ្លូវលំ​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

មតិយោបល់