adverise with khmeread 1

ខ្ចី​ម៉ូតូ​មួយ​ភ្លែ​ត​ស៊ីដាច់​...​ឥឡូវ​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​បឹង​សាឡាង ​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ជាក់ស្ដែង​ពីបទ​រំលោភ​លើ​ទំនុកចិត្ត (​យក​ម៉ូតូ) ​នៅ​ថ្ងៃទី​៥​ ខែតុលា ​ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រហែល១២ ​និង​១៥​នាទី​នៅ​ចំណុច​មុខផ្ទះ​លេខ​១០៩ ផ្លូវ​២៦១ ក្រុម​១២ ភូមិ​៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៦ វេលា​ម៉ោង​ប្រហែល៩​ព្រឹក នៅក្នុង​មូលដ្ឋាន សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ពេញ ហេង ហៅ​ហេង ភេទ​ប្រុស ​អាយុ​ ២៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើមភូមិ ព្រែក​ហ្លួង ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។​

    ចំណែក ជនរងគ្រោះ ឈ្មោះ ព្រិច ផា​រី ភេទ​ប្រុស​ អាយុ​ ៣៤ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ជាងសំណង់ ស្នាក់នៅ​ផ្ទះជួល​លេខ​៤​អា ផ្លូវលំ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ចាប់យក​រួមមាន​៖ ​​ដែក​កែច្នៃ​ចុង​ស្រួច​សំរាប់​ឆ្កឹះ​សោរ​ចំនួន​០១, ​ផ្លែ​ទួ​ណឺ​វ៉ីស​ចំនួន​០១, ​​បំពង់​កែវ​សំរាប់​ជក់​គ្រឿងញៀន​ចំនួន​០២, ​ទូរស័ព្ទ​ម៉ាក​ Nokia ពណ៌​ខ្មៅ​ចំនួន​១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោ​ប្រហែល ៩ ​ព្រឹក​ជនសង្ស័យ​ឈ្មោះ ពេញ ហេង បានឱ្យ​ជនរងគ្រោះ ខ្ចី​ម៉ូតូ របស់គេ​ជូន​ខ្លួន​ឌុប​មក​ម្ដុំ សង្កាត់​បឹង​សាឡាង ដើម្បី​ខ្ចីលុយ​គេ។​

    លុះ​ពេល​ជនរងគ្រោះ​ដឹក​ជនសង្ស័យ​មកដល់​ផ្លូវ​លេខ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជនសង្ស័យ​ក៏​ឱ្យជនរ​គ្រោះ អង្គុយ​ផឹកទឹក​អំពៅ លេង​ហើយ​ជនសង្ស័យ​ក៏​ខ្ចី​ម៉ូតូ ពី​ជនរងគ្រោះ​ថា​ទៅ​ខ្ចីលុយ​គេ​មួយ​ភ្លែត។​

    ស្រាប់តែ​ជិះ​យកទៅ​បាត់​រហូត លុះ​មកដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល១១ ​និង​៣០​នាទី​ជនរ​គ្រោះ បានឃើញ​ជនសង្ស័យ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​ប្រគល់ ឱ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាក​សួរ និង​កសាង សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread

មតិយោបល់