Ruco 7a

Ruco បដិសេធថា មិនបាន​តាម​ចែចង់ Nancy ទេ ប៉ុន្តែ​ភាព​ទាក់ទាញ​កើតឡើង​តាមរយៈ​ការងារ​

    ​តារាភាពយន្ត Ruco Chan បាន​ចូលរួម​កម្មវិធី​បួងសួង​មួយ​សម្រាប់​ភាពយន្ត​ភាគ The Alliance ហើយ​នៅពេល​និយាយ​អំពី​ការប្រើប្រាស់វិធីសាស្ត្រ​បុរាណ​ដើម្បី​ពណ៌នា​អំពី Nancy Wu និង​ការលើកឡើង​អំពី​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន Ruco បាន​ឆ្លើយតប​ថា លោកដឹង​ពី​វិធីសាស្ត្រ​បុរាណ​និង​ការប្រើ​ថ្នាំបុរាណ​ចិន​។​

​    អំឡុង​បទ​សម្ភាស Ruco បាន​បដិសេធថា លោក​មិនបាន​ព្យាយាម​តាម​ញ៉ែ Nancy Wu ទេ ហើយ​នៅពេល​សួរថា តើ​លោក​ខ្មាស់អៀនទេ​នៅពេល​ជួប​ជាមួយ​នាង Ruco បាន​ឆ្លើយតប​ថា “​អត់​ទេ ដោយសារ​យើង​សុទ្ធតែជា​អ្នកមាន​បទពិសោធ​។ គ្រប់គ្នា​សន្និដ្ឋានថា យើង​គឺជា​គូស្នេហ៍ចាប់តាំងពី​ថត​រឿង A Fist Within Four Walls រហូតមក​ដល់ពេល​ថ​ត​រឿង The Alliance ​”​​។​

    Ruco បន្តថា “​អ្នកដឹង​ទេ ខ្ញុំ​មាន​ឥរិយាបថ​ចម្លែក​ហើយ​ចូលចិត្ត​នៅ​ម្នាក់ឯង​ប្រសិនបើ​គិត​អំពី​អ្វីមួយ​។ ខ្ញុំ​នឹងមាន​សភាព​បែបនេះ នៅពេលធ្វើ​ការងារ ប៉ុន្តែ​ទំនាក់ទំនង​របស់​យើង​គឺ​ល្អ​ធម្មតា​”​។ Ruco បាន​និយាយថា លោក​បាន​បង្កើត​ភាព​ទាក់ទាញ​ជាមួយ Nancy តាមរយៈ​ការងារ​។​ នៅពេល​សួរនាំ​ថា តើ​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា ពិបាក​ទេ បន្ទាប់ពី​ថត​រឿង​ភាគ A Fist Within Four Walls ជាមួយគ្នា Ruco បាន​ឆ្លើយតប​ថា អ្នកទាំងពីរ​ធ្លាប់​ឡើង​សម្តែង​លើ​ឆាក​រួមគ្នា​។ Ruco ក៏បាន​បង្ហើប​ប្រាប់​ផងដែរ​ថា ការថត​រឿង The Alliance បានចាប់ផ្តើម​៤​ទៅ​៥​ថ្ងៃ ហើយ​មាន​ឈុត​វាយតប់និង​ឈុត​ស្រើបស្រាល​ជាមួយ Nancy ផងដែរ​។​

    Ruco និយាយថា “​ឈុត​ស្រើបស្រាល​នេះ​ស្រដៀង​ទៅនឹង​ការលេង​កីឡា​យូ​ដូ​ដែរ​។ (​ពេល​សួរថា ហ៊ាន​ប៉ះពាល់ Nancy ទេ​? ) អត់បញ្ហា​ទេ​។ យើង​គឺជា​តារា​សម្តែង​អាជីព ហើយ​វា​ជា​រឿង​សប្បាយរីករាយ ហើយ​ជា​ការថត​ដ៏​រស់​រវើក​មួយ​។ Nancy ប្រៀបដូចជា​អង្គរក្ស​ចឹ​ង​​”​៕ 

មតិយោបល់