adverise with khmeread Chrissie 7

Chrissie Chau មិន​ប្រកាន់​នឹង​ការ​រាប់អាន​បុរសៗ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​

    ​Chrissie Chau បាន​ចូលរួម​កម្មវិធី​ដាក់តាំង​បង្ហាញ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​មួយ​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា ហើយ​បាន​និយាយថា កុំព្យូទ័រ​គឺជា​គូស្នេហ៍​របស់​នាង ដោយសារតែ​កាលវិភាគ​ការងារ​មមាញឹក​ពេក​។​

​    ​នាង​បាន​បង្ហើប​ប្រាប់ថា នាង​ចូលចិត្ត​លេង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ហើយ​ប្រហែលជា​បង្កើត​គ្រុប​មួយ​ដើម្បី​ជជែក​គ្នា​លេង​ផងដែរ​។ នៅពេល​សួរនាំ​ថា តើ​នាង​មាន​ស្គាល់​បុរស​ណា​ម្នាក់​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ទេ Chrissie បាន​និយាយថា “ វា​មិនមែន​ដោយសារតែ​ហេតុផល​នេះ​ទេ​។ ខ្ញុំ​ចូលចិត្ត​លេង​ហ្គេម​ហើយ​មិន​ប្រកាន់​នឹង​រាប់អាន​មិត្ត​ច្រើន​នោះទេ ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​រាប់អាន ប្រសិនបើ​ពួកគេ​គួរ​ឲ្យ​ទុកចិត្ត បន្ទាប់ពី​ស្គាល់​មួយរយៈ​មក​”៕

adverise with khmeread

មតិយោបល់