adverise with khmeread 1

លោក Conte កំពុងសម្លឹងដណ្តើមយក Joe Hart ពី Torino ធ្វើឱ្យ Courtois ភ័យបែកញើសជោគថ្ងាស

​    ​Joe Hart ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ការផ្ទេរ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅកាន់​ក្លឹប​តោ​ខៀវ Chelsea បន្ទាប់ពី​លោក Antonio Conte ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយ​ទស្សនាការ​ប្រកួត​របស់ Torino កាលពី​ចុង​សប្តាហ៍​។​

​    ​អ្នកចាំទី​ប្រចាំត្រកូល​របស់​មេឃ​ខៀវ Manchester City បច្ចុប្បន្នកំពុង​ស្ថិតក្នុង​កិច្ចសន្យាខ្ចី​ជើង​ក្នុង​ទីក្រុង​តួ​រី​ន បន្ទាប់ពី លោក Pep Guardiola បាន​សម្រេចចិត្តថា អ្នកចាំទី​រូបនេះ​លែង​សូវ​សំខាន់​នៅ​ទឹកដី Etihad​។​

​     ហើយ​កា​រស​ម្រ​ច​ចិត្ត​របស់ Conte ក្នុងការ​ធ្វើដំណើរ​ទៅ​មើល​ការប្រកួត​ក្នុងជំនួប​ជាមួយ Fiorentina កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ត្រូវបាន​រាយការណ៍​ដោយ​វេ​ប​សាយ Goal.com ដោយ​អះអាងថា​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ កំពុង​ពិចារណា​ផ្តល់ឱកាស​ទី​ពីរ​សម្រាប់​គាត់​ជាមួយ​តោ​ខៀវ​។​

​    ​អ្នកចាំទី Thibaut Courtois បាន​បង្ខំ​ឱ្យ Petr Cech ចាក​ចេញពី​ជម្រើស​ទីមួយ បន្ទាប់ពី​វិលត្រឡប់​ពី Atletico Madrid កាលពី​ឆ្នាំ ២០១៣​។​

​    ​ប៉ុន្តែ​អ្នកចាំទី​កម្ពស់​ខ្ពស់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ​ឥឡូវ​កំពុង​ធ្លាក់ដៃ​សម្បើម​ណាស់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ជាមួយ​បាល់​វ៉ៃ​កាត់​ធ្វើឱ្យ​អ្នកចាំទី​រូបនេះ​របូត​គ្រាប់​បាល់​ច្រើន​បំផុត​។​

​    ​Courtois វ័យ ២៤​ឆ្នាំ មាន​សក្តានុពល​ដែល​គ្មាន​ព្រំដែន​កំណត់​នោះទេ ប៉ុន្តែ​បើ​តោ​ខៀវ​ពិតជា​ទិញ Joe Hart មែន​នោះ Courtois ប្រហែលជា​ត្រូវ​អង្គុយ​កៅអី​បម្រុង​ហើយ​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់