adverise with khmeread 1

Herrera៖ ពេលដែលអ្នកឃើញការប្រកួតមួយ ហើយមិនដឹងពីអាយុរបស់ Zlatan អ្នកនឹងគិតថាគាត់មានអាយុត្រឹម ២៨ឬ២៩ប៉ុណ្ណោះ

    ​ខណៈដែល Wayne Rooney ហាក់ដូចជា​បញ្ចប់​អ្វីៗ​គ្រប់យ៉ាង​នៅ​វ័យ ៣០​ឆ្នាំ Zlatan Ibrahimovic មើលទៅ​នៅតែមាន​ឥទ្ធិពល​ដដែល​នៅ​វ័យ ៣៥​ឆ្នាំ​។​

​    ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​គឺជា​ថ្ងៃ​ខួបកំណើត​របស់ Ibrahimovic ហើយ​ខ្សែប្រយុទ្ធ​រូបនេះ​នៅមាន​អ្វីៗ​ជាច្រើន​ទៀត​ត្រូវ​អបអរ បន្ទាប់ពី​បង្កើត​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​អាជីព​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United របស់គាត់​។​

​    ​អតីត​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ស៊ុយអែត​រូបនេះ គឺជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​របស់​ក្លឹប​ថ្មី​របស់គាត់ ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ប្រាំមួយ​គ្រាប់​ក្នុងការ​ប្រកួត​ចំនួន ១១​លើក និង​បានចាប់ផ្តើម​រាល់​ការប្រកួត​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ក្រោម​ការដឹកនាំ​របស់ Jose Mourinho ។​

​    ​ទន្ទឹមនឹងនេះ Ander Herrera សរសើរ​សមត្ថភាព​លេង​របស់ Ibrahimovic គឺ​កើតឡើង​ដោយសារតែ​ឥរិយាបថ​ជា​កីឡាករ​អាជីព​កម្រិត​ខ្ពស់​របស់គាត់ និង​រៀបរាប់ថា​គាត់​គឺជា​អ្នក​បំផុសគំនិត​ម្នាក់​ទៅដល់​មិត្ត​រួម​ក្រុម​របស់ខ្លួន​ឱ្យមាន​ស្មារតី​ខ្ពស់​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បញ្ជាក់ថា "​គាត់​គឺ​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​។ គាត់​មិនដែល​ខកខាន​ការហ្វឹកហាត់​ម្តងណា​ឡើយ​។ គាត់​ហ្វឹកហាត់​រាល់ថ្ងៃ​អស់ពី​សមត្ថភាព​របស់​គាត់​ដើម្បី​ធ្វើជា​គំរូ​ឱ្យ​គ្រប់គ្នា​ឆ្ពោះទៅ​កម្រិត​កំពូល​របស់​ពួកគេ​។ គាត់​គឺ​ពិតជា អស្ចារ្យៗ​ជាទីបំផុត និង​ទាមទារ​ខ្ពស់ ប៉ុ​ន្ត​ក្នុង​វិធី​ដ៏​ល្អ​មួយ ដោយសារតែ​ជា​រៀងរាល់ថ្ងៃ គាត់​ចង់​ឈ្នះ​អ្វី​គ្រប់យ៉ាង​ក្នុងការ​ហ្វឹកហាត់ ហើយ​គាត់​ចង់ឱ្យ​គ្រប់គ្នា​ដែល​នៅ​ជាមួយ​គាត់​មាន​ភាពជោគជ័យ​ក្នុង​រក្សា​ការប្រឹងប្រែង​របស់ខ្លួន​។ ពួកយើង​ពិតជា​មានសំណាង​ខ្លាំងណាស់​ដែលមាន Zlatan នៅ​ជាមួយ​យើង​។​

​    ​ប្រសិនបើ​អ្នកឃើញ​ការប្រកួត​មួយ ហើយ​មិន​បានដឹង​ពី​អាយុ​របស់ Zlatan អ្នកនឹង​គិតថា គាត់​គឺមាន​អាយុ​ត្រឹមតែ ២៨​ឆ្នាំ ឬ​២៩​ឆ្នាំ​ប៉ុណ្ណោះ​ជាជាង​អាយុ ៣៥​ឆ្នាំ ហើយ​រឿង​ទាំងនោះ​ពិតជា​ល្អ​សម្រាប់​យើង​។ គាត់​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​សម្រាប់​គ្រប់គ្នា​នៃ​ពួកយើង​។ ខ្ញុំ​មិនមែន​ក្មេង​នោះឡើយ ហើយក៏​មិន​ចាស់​ដែរ ខ្ញុំ​ស្ថិតនៅ​កណ្តាល ហើយ​គាត់​គឺជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ ពេលដែល​អ្នកមាន​ឥរិយាបទ​មួយ​ដូច​គាត់ អ្នក​អាច​ស្ថិតនៅ​ក្លឹប​កំពូល​មួយ​នៅ​វ័យ ៣៥​ឆ្នាំ​ដូចគ្នា​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់