adverise with khmeread 12511850 960469207373288 863546014 n

នាយពែកមីនាំបច្ច័យក្រុមកំប្លែង CTN ចូលបុណ្យសពលោកវណ្ណ មករា

   ភ្នំពេញ ៖ នាយ​ពែ​កមី​ប្រធាន​ក្រុម​កំប្លែង​ប្រចាំ​ទូរទស្សន៍​CTN​កាលពី​ព្រឹក​ថ្ងៃទី​១១​មករា​នេះ បាន​នាំ​បច្ច័យ​របស់​ក្រុម​កំប្លែង​របស់លោក​ចូល​បុណ្យសព​លោក​វណ្ណ មករា​នៅ​វត្ត​ទួល​ទំពូង រាជធានី​ភ្នំពេញ ។​

    នាយ​ពែ​ក មី បាន​ឲ្យ​ដឹងថា បច្ច័យ​ដែល​លោក​នាំទៅ​ចូល​បុណ្យ​រួមមាន លោកតា​វិចទ័រ​៥០​ដុល្លារ​,​នាយ​ពែ​កមី​១០០​ដុល្លារ​,​នាយ​ក្រូច​២០​ដុល្លារ​,​នាយ​ប៊ូ​ម​២០​ដុល្លារ​, នាយ​ក្រាន់​២០​ដុល្លារ​,​នាយ​ចឺម​២០​ដុល្លារ​,​នាង​ខ្ញុង​២០​ដុល្លារ​,​នាង​អ៊ី​ត​២០​ដុល្លារ ...​។​

    សព​លោក​វណ្ណ មករា នឹងត្រូវ​បូជា​នា​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​នេះ នៅ​វត្ត​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​គេ​សង្ឃឹមថា នឹងមាន​តារាចម្រៀង តារា​សម្តែង តារា​កំប្លែង​...​ជាច្រើនរូប​ចូលរួម​ក្នុង​នាទីចុងក្រោយ​គ្មាន​ថ្ងៃ​នឹង​វិលត្រឡប់ ។​

    ក្នុងឱកាស​នោះដែរ​គេ​សង្កេតឃើញ​ក្រុម​សិល្ប​:​យ៉ាងច្រើន​បាន​ចូលរួម​បុណ្យសព​ក្នុង​រយ​:​ពេល​២​ថ្ងៃនេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុងចំណោម​សិល្បករ សិល្បការិនី​ទាំងអស់ ។​

    គួររំលឹកថា តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក​ព្រាប សុវត្ថិ ក៏បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​វណ្ណ មករា​និង​អំពាវនាវ​ដល់​សិល្បករ​ទាំងអស់​ឲ្យ​ជួយ​ចូលរួម​ពិធីបុណ្យ​៧​ថ្ងៃ​របស់លោក​វណ្ណ មករា ទាំងអស់ គ្នា​។​

    លោក​បានចេញ​សារ​ក្នុង​បណ្តាញ​សង្គម facebook នា​វេលា​ម៉ោង​៩​និង ៤០​នាទី​យប់ ថ្ងៃទី​១០ ខែមករា​នេះ ដែលមាន​ខ្លឹមសារ​ថា "​ខ្ញុំបាទ​មាន​សេចក្ដី​រន្ធត់​ក្នុង​ចិត្តជា​ខ្លាំង នៅពេលដែល​បានទទួល​ដំណឹង​ថា​ប្អូនប្រុស វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​០៩ ខែមករា ម្សិលមិញ​នេះ​។ ខ្ញុំ​រាប់អាន​គាត់់​ដូច ប្អូនបង្កើត គាត់​ជា​មនុស្យ​ស្លូតបូត​មិន​សម​ជួប​រឿង​បែបនេះ​ឡើយ​។​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សិ​ល្បះ​ករ​ទាំងអស់​សូម​ចូលរួម បុណ្យ​៧​ថ្ងៃ​ទាំងអស់គ្នា ដែល​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែមករា នៅ​វត្ត​ទួល​ទំពូង​"​។​

    លោក​វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​កាលពី​យប់​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​ទំពូង។
តារាចម្រៀង​ជួរមុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស លោក​ព្រាប សុវត្ថិ បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​លោក​វណ្ណ មករា​និង​អំពាវនាវ​ដល់​សិល្បករ​ទាំងអស់​ឲ្យ​ជួយ​ចូលរួម​ពិធីបុណ្យ​៧​ថ្ងៃ​របស់លោក​វណ្ណ មករា ទាំងអស់គ្នា​។​

    លោក​បានចេញ​សារ​ក្នុង​បណ្តាញ​សង្គម facebook នា​វេលា​ម៉ោង​៩​និង ៤០​នាទី​យប់ ថ្ងៃទី​១០ ខែមករា​នេះ ដែលមាន​ខ្លឹមសារ​ថា "​ខ្ញុំបាទ​មាន​សេចក្ដី​រន្ធត់​ក្នុង​ចិត្តជា​ខ្លាំង នៅពេលដែល​បានទទួល​ដំណឹង​ថា​ប្អូនប្រុស វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​០៩ ខែមករា ម្សិលមិញ​នេះ​។ ខ្ញុំ​រាប់អាន​គាត់់​ដូច ប្អូនបង្កើត គាត់​ជា​មនុស្យ​ស្លូតបូត​មិន​សម​ជួប​រឿង​បែបនេះ​ឡើយ​។​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សិ​ល្បះ​ករ​ទាំងអស់​សូម​ចូលរួម បុណ្យ​៧​ថ្ងៃ​ទាំងអស់គ្នា ដែល​ធ្វើ​នៅ​ថ្ងៃទី​១៥ ខែមករា នៅ​វត្ត​ទួល​ទំពូង​"​។​

    គួររំលឹកថា​លោក​វណ្ណ មករា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​៤​ក្រឡាប់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​កាលពី​យប់​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​ហើយ​សព​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ទួល​ទំពូង ៕​

 

adverise with khmeread

មតិយោបល់