adverise with khmeread 1

Deco ប្រាប់តារាបិសាចក្រហមថា សម្របៗតាមការរិះគន់របស់ Jose ទៅបើចង់លេងបាល់បានសេចក្តីសុខ

    ​Deco ទទូចថា កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ត្រូវការ​យល់ស្រប​ជាមួយនឹង​ការរិះគន់​ជា​សាធារណៈ​របស់ Jose Mourinho ប្រសិនបើ​ពួកគេ​ចង់​ស្នាក់នៅ​បន្ត​ជាមួយ​ក្លឹប​។​

​    ​គ្រូបង្វឹក​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​អនុវត្ត​វិធីសាស្ត្រ​ដក​ផុយៗ​មក Old Trafford ដែល​ធ្វើ​ឱ្យគេ​មាន​មន្ទិល​។​

​    ​Luke Shaw ធ្លាប់​ជួប​រឿងនេះ​មុនគេ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ចំពោះ​បរាជ័យ​របស់​បិសាច​ក្រហម ពេលដែល Watford បាន​បំបាក់​បិសាច​ក្រហម​ក្នុង​លទ្ធផល ៣-១ ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​Henrikh Mkhitaryan និង Jesse Lingard ក៏​ស្ថិតនៅក្នុង​រិះគន់​នេះដែរ ក្រោយ​បរាជ័យ​ក្នុងជំនួប Manchester derby ក្រោម​ដៃ​មេឃ​ខៀវ​។​

​    ​ប៉ុន្តែ Deco ដែល​ធ្លាប់បាន​លេង​ក្រោម​ការដឹកនាំ​របស់ Mourinho នៅ Porto បាន​និយាយថា "​ប្រសិនបើ​អ្នក​កំពុង​លេង​នៅ​ក្លឹប​មួយ​ដូច Chelsea, Man Utd, Barcelona, Madrid ដែលជា​ក្លឹប​ធំ អ្នកត្រូវការ​រៀបចំខ្លួន​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​។ ប្រសិនបើ​អ្នក​ចង់​លេង​នៅ​កម្រិត​កំពូល​មួយ អ្នកត្រូវការ​បើក​ជំហរ​ព្រមព្រៀង​ជាមួយ​អ្វីៗ​គ្រប់យ៉ាង​"៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់