adverise with khmeread 0

លេចឮព័ត៌មាន Borussia Dortmund បែកបាក់ផ្ទៃក្នុង ធ្វើឱ្យក្លឹបធំៗនៅអង់គ្លេសស្រក់ទឹកមាត់គ្រប់ៗគ្នា

    ​ក្លឹប​នៅ​លី​ក​កំពូល​អង់គ្លេស Premier League ត្រូវបាន​គេ​ផ្តល់​ភ្លើង​ខៀវ​អំពី​ការប្រកួតប្រជែង​ដ៏​មាន​សក្តានុពល​មួយ​សម្រាប់​សមរភូមិ​ដើម្បី​ប្រមាញ់​យក​មនុស្ស​ពី Borussia Dortmund ដោយ​រួមទាំង​លទ្ធភាព​ដ៏​ពិសេស​នៃ​ការ​ប្រមាញ់​យក​អ្នកចាត់ការ​ទូទៅ​លោក Thomas Tuchel ទៀតផង​។​

​    ​អ្នកចាត់ការ​ទូទៅ​ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់ទិសទី​រូបនេះ បានធ្វើ​ដំណើរ​ទៅដល់ Dortmund ក្នុង​ឆ្នាំ​២០១៥ និង​បានចាប់ផ្តើម​រដូវ​កាល​ទី​ពីរ​របស់គាត់​នៅ​ក្លឹប​ជាមួយនឹង​ភាពជោគជ័យ​គួរឱ្យកត់សម្គាល់ ដែល​មើលទៅ​ហាក់ដូចជា​អាច​បញ្ចប់​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់ Bayern Munich ទៀតផង ទោះបីជា​ពួកគេ​បាន​បរាជ័យ​នៅឯ​ការប្រកួត​ចុង​សប្តាហ៍​ក្រោម​ដៃ Leverkusen ក៏ដោយ​។​

​    ​ប៉ុន្តែ​នៅ​ពីក្រោយ​ឈុត​ឆាក​នៃ​ភាពជោគជ័យ​របស់​ពួកគេ ក៏មាន​ឈុត​ឆាក​នៃ​ការបែកបាក់​គ្នា​មួយ​រវាង​លោក Tuchel និង​ប្រធាន​គ្រប់គ្រង​ការវាយតម្លៃ​កីឡាករ​លោក Sven Mislintat ដោយ​នាំឱ្យ​មានការ​លើកឡើងថា ពីរ​នាក់​នេះ​គង់តែ​បែកបាក់​គ្នា​ឆាប់ៗ​ទេ ហើយ​ប្រហែល​ជាមាន​នរណាម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​នឹង​ចាកចេញ​ជាមិនខាន​។

​    ​Mislintat បាន​ផ្សាភ្ជាប់​ជាស្រេច​ជាមួយនឹង​ការចាកចេញ ខណៈដែល​ក្លឹប​ចំណូល​ថ្មី​ក្នុង​លី​ក​កំពូល​អាល្លឺម៉ង់ Bundesliga ក្រុម Hamburg កំពុង​សង្ឃឹម​នឹង​អាច​ទាញយក​ប្រយោជន៍​ពី​ស្ថានភាព​មួយ​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់