adverise with khmeread 1

Cristiano Ronaldo ស៊ុតបញ្ចូលទីដោយប្រើក្បាច់ Rabona ដ៏អស្ចារ្យ! នេះសបញ្ជាក់ថាគាត់នៅតែជាកីឡាករល្អដាច់គេលើលោក

​    ​Cristiano Ronaldo កំពុង​ត្រៀមខ្លួន​ដើម្បី​ត្រឡប់​ទៅកាន់​បាល់ទាត់​អន្តរជាតិ​សម្រាប់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ក្នុងការ​ប្រកួត​ជម្រុះ World Cup របស់​ពួកគេ​ដែល​នឹងត្រូវ​ជួប​មុខ Andorra និង Faroe Islands​។​

​    ​គាត់​បានធ្វើការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​ដទៃទៀត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​បានបង្ហាញ​ទៅកាន់​ពិភពលោក​ថា គាត់​នៅតែ​ខ្លាំង​ដដែល ដោយ​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​ក្បាច់ Rabona ដ៏​គួរឱ្យភ្ញាក់ផ្អើល​។​

​    ​ដូចដែល​អ្នក​បានឃើញ​ក្នុង​វីដេអូ​ខាងក្រោម​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​ប្រចាំ​ក្រុម​អធិរាជ​ស Real Madrid រូបនេះ បាន​អនុវត្ត​ក្បាច់​ស៊ុត​របស់ខ្លួន​នៅលើ​ទីលាន​ហ្វឹកហាត់ ដោយ​ការទទួល​ពី​បាល់​លើក​ជ្រុង និង​សម្រេច​គ្រាប់​បាល់​ជាមួយនឹង​ការប៉ង​ស៊ុត​តែមួយ​លើក​ប៉ុណ្ណោះ​។​

​    ​បន្ទាប់ពី​ស៊ុត​ចូល​ទី​ដោយ​ប្រើ​ក្បាច់ Rabona និង​បន្ទាប់មក​សម្រេច​គ្រាប់​បាល់​ដោយ​ការ​តែ​ត Ronaldo បាន​រំ​ឮ​ក​ទៅដល់​ពិភពលោក​ឱ្យដឹងថា​តើ​គាត់​មាន​កម្រិត​លេង​លំដាប់​ពិភពលោក​កម្រិតណា​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់