adverise with khmeread 1

គ្រូ​ហុងកុង​ថា​នឹងដាក់​ជម្រើស​លេង​ល្អៗ​របស់ខ្លួន​ពេល​ប៉ះ​កម្ពុជា​ល្ងាច​នេះ ខណៈ​ក្រុម​ម្ចាស់ផ្ទះកម្ពុជា​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ស្វាគមន៍​ក្រុម​ភ្ញៀវ​

​    ​ភ្នំពេញ​៖ ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ហុងកុង​បាន​ថ្លែង​រួមគ្នា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាចម្សិលមិញ​នៅ​ណាហ្គា​វើ​ល ស្តីអំពី​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយគ្នា​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ពហុកីឡាដ្ឋាន​។​

​    ​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានចាត់ទុក​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង គឺជា​ការប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធន៍​ក៏ដូចជា​បច្ចេកទេស​ល្អៗ​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​បឋម​ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៦​។​

​    ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​រំពឹងថា កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង​នា​ថ្ងៃនេះ ព្រោះ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​មិត្តភាព​៣​លើក និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​នៅ​សិង្ហ​បុរី​អស់​រយៈ​១០​ថ្ងៃ​កន្លងមក​។ 

​    ​លោក​រំពឹងថា ក្រោយ​ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ សមត្ថភាព​របស់​កម្ពុ​ជា​នឹងមាន​ការវិវត្ត​មួយកម្រិត​ថែមទៀត​។​

​    ​ចំណែកឯ លោក Kim Pan Gon គ្រូបង្វឹក​ក្រុម​ហុងកុង​បាន​ប្តេ​ជា្ញ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត ដោយ​លោក​នឹងដាក់​កីឡាករ​ល្អៗ​ឲ្យ​លេង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​ក្រុម​របស់លោក​បាន​យកឈ្នះ​កម្ពុជា ក្នុង​ទឹកដី​ខ្លួនឯង ដោយ​លទ្ធផល ៤​ទល់​២ កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅនោះ​។​

​    ​គ្រូបង្វឹក​ហុងកុង​រូបនេះ​បាន​ចាត់ទុកថា ចំនួន​អ្នកគាំទ្រ​ច្រើន​ក្នុងជំនួប​នៅថ្ងៃនេះ​នឹងដាក់​សម្ពាធ​មួយ​មកលើ​ក្រុម​របស់លោក​ក្នុងការ​យកឈ្នះ​លើ​ក្រុម​កម្ពុជា​។ ម្យ៉ាងវិញទៀត​ការចេញ​ទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​នៅ​សិង្ហ​បុរី​រយៈពេល​១០​ថ្ងៃ វា​ជា​សម្ពាធ​មួយ​យ៉ាងខ្លាំង​មកលើ​ក្រុម​លោក​ផងដែរ​។​

​    ​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ដណ្តើម​ជើងឯក​អាស៊ាន AFF Suzuki Cup 2016 នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១​ខែតុលា ខាងមុខ ដោយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់ទាប កម្ពុជា ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ ត្រូវ​ប្រជែង​គ្នា​ដើម្បី​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល B នៅ​ជុំ​ចុងក្រោយ​។ ប្រសិនបើ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​នឹង​ឡើងទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី នៅ​ជុំ​បន្ទាប់​ក្នុង​ពូ​ល​B៕​

adverise with khmeread

មតិយោបល់