adverise with khmeread Untitled 1

Joshua Sasse ប្រាប់ពីមូលហេតុដែលលោកមិនទាន់សម្រេចចិត្តរៀបការជាមួយ Kylie Minogue

          Joshua Sasse គូដណ្តឹង​របស់​តារាចម្រៀង Kylie Minogue បាន​បង្ហើប​ប្រាប់​​ថា អ្នក​ទាំង​ពីរ​នឹង​មិន​រៀបការទេ​ ទាល់តែ​អាពាហ៍ពិពាហ៍​របស់អ្នក​ស្រ​ឡាញ់​ភេទ​ដូចគ្នា​កា្លយជារឿង​ស្របច្បាប់​នៅ​ប្រទេស​អូស្ត្រាលី។

          Joshua Sasse បាននិយាយថា “អូស្ត្រាលីគឺជា​ផ្នែក​ចុងក្រោយ​នៃតំបន់​និយាយភាសាអង់គ្លេស ដែល​មិន​ទាន់​ទទួលស្គាល់​អាពាហ៍​ពិពាហ៍​ប្រភេទនេះ។ វាគឺជា​រឿងគួរឲ្យ​តក់ស្លុត”។

          Joshua Sasse បានបន្តថា “​ក្រោយ​ថ្ងៃទី​២៥​ខែមិថុនាឆ្នាំ​មុន​ នៅពេល​ប្រ​ទេស​អាមេរិកអនុម័ត​ទទួលស្គាល់​អាពាហ៍ពិពាហ៍នេះ គ្រប់គ្នា​បាន​បង្ហាញ​ការ​គាំ​ទ្រ​។ វាមិនប៉ះពាល់ដល់សង្គមទេ។ ខ្ញុំគិត​ថា វាពិតជា​សំខាន់​ក្នុង​ការ​ឃើញ​ប្រ​ទេ​ស​ផ្សេងទៀតធ្វើដូច្នេះដែរ។ អ្វីដែល​គេបាន​លើកតម្កើង​ជាមួយនឹង​ក្តីស្រឡាញ់​និង​​ភាព​ស្មើគ្នា​។ តើវាមិនគ្រប់គ្រាន់ទេឬ?”។

          នៅពេលសួរនាំ​អំពី​ផែនការ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន​ Sasse បាន​ច្រាន​ចោល​ផែនការ​រៀបការភ្លាម​ៗណាមួយ។

          លោកបាននិយាយថា “​មាន​ឱកាស​រៀបការ​នៅ​ទីក្រុងម៉េលប៊ន...ប៉ុន្តែ​យើង​នឹង​មិន​រៀបការ​នោះទេ លុះត្រាច្បាប់នេះត្រូវបានអនុម័ត​នៅប្រទេស​អូស្ត្រាលី​”។

          Minogue និង Sasse កំពុង​តែ​តស៊ូ​ ដើម្បីឲ្យ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ក្លាយ​​ជា​រឿងស្របច្បាប់​នៅ​ប្រទេស​អូស្ត្រាលី​ ដោយគាំទ្រ​យុទ្ធនាការ​ដែលមាន​ឈ្មោះថា “Say I Do Down Under” ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់