adverise with khmeread Untitled 1

ក្រុមហ៊ុន Boeing ប្រកាស​បំបាក់​ក្រុមហ៊ុន SpaceX ដើម្បី​ឡើងទៅ​ភព​អង្គារ​មុនគេ​

    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Boeing គឺ​លោក Dennis Muilenburg និយាយថា ក្រុមហ៊ុន​របស់​លោកមា​ន​គម្រោង​បំបាក់​ក្រុមហ៊ុន SpaceX របស់លោក Elon Musk ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ភព​អង្គារ​។​

​    ​គាត់​បាន​ប្រាប់​សន្និសីទ​អំពី​ការច្នៃប្រឌិត​មួយ​នៅក្នុង​ទីក្រុង​ស៊ីកា​ហ្គោ​ថា "​ខ្ញុំ​ជឿជាក់ថា មនុស្ស​ដំបូង​ដែល​នឹង​ជាន់​ភព​អង្គារ​មុនគេ​នឹង​ទៅដល់​ទីនោះ​ដោយ​ជិះ​រ៉ុក្កែត​របស់ Boeing"​។​

​    ​ការលើកឡើង​របស់គាត់​បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​លោក Musk ចាប់ផ្តើម​គម្រោង​របស់​ខ្លួន​ដើម្បី​បញ្ជូន​មនុស្ស​ទៅ​រស់នៅ​ភព​អង្គារ​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX រូបនេះ​បាន​និយាយថា គាត់​ចង់​បញ្ជូន​មនុស្ស​ទៅ​ភព​ក្រហម​នេះ​ក្នុង​ឆ្នាំ ២០២៤ ជាមួយ​យានអវកាស​មួយ​នឹង​ទៅដល់​ភព​នេះ​ក្នុង​ឆ្នាំ ២០២៥​។​

​    ​គេ​មិនទាន់​ច្បាស់​ភ្លាមៗ​ថា​តើ​លោក Muilenburg ជឿជាក់ថា​ក្រុមហ៊ុន Boeing អាច​ទៅដល់​ភព​អង្គារ​ឆាប់ៗ ឬ គ្រាន់តែ​រំពឹង​លោក Musk ខកខាន​គោលដៅ​របស់ខ្លួន​។​

​    ​បច្ចុប្បន្ន ក្រុមហ៊ុន Boeing កំពុង​អភិវឌ្ឍ​រ៉ុក្កែត​មួយ​សម្រាប់​អង្គការ​ណា​សា​ដែល​ត្រូវបាន​ស្គាល់​ថា Space Launch System ដែល​ទីភ្នាក់ងារ​អវកាស​មួយ​នេះ​មាន​គម្រោង​ប្រើ​វា​ដើម្បី​ធ្វើដំណើរ​ទៅ​ភព​អង្គារ​នៅ​ឆ្នាំ ២០៣០៕

 

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់