adverise with khmeread Untitled 1

ភ្នំភ្លើង​មួយ​នៅ​អេ​ស្ប៉ា​ញ​ខាន​ផ្ទុះ​ជាង ១០០ ឆ្នាំ​ហើយ ឥឡូវ​កំពុង​រកកល់នឹង​ផ្ទុះ ធ្វើឱ្យ​ប្រជាជន​បារម្ភ​ដេក​មិន​លក់​ភ័យ​រាល់​យប់​

    ​វិស្សមកាល​នៅ​កោះ Tenerife បានធ្វើ​ឱ្យមាន​ភាពភ័យខ្លាច ខណៈដែល​ភ្នំភ្លើង​មួយ​នៅ​ទីនោះ​អាច​នឹង​ផ្ទុះ បន្ទាប់ពីរ​ញ្ចួ​យ​ដី​តូចៗ​ជិត ១០០ ដង​បានកើត​ឡើងលើ​កោះ​នោះ​កាលពី​សប្ដាហ៍​មុន​។​

​    ​សរុប​រញ្ជួយ​ដី ៩២ ដង​គឺជា​កំណត់ត្រា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នៅ​ជិត​ភ្នំ Teide​។ អ្នកជំនាញ​ត្រូវបាន​បញ្ចូនទៅ​ស៊ើបអង្កេត​ចំនួន​កាបូនឌីអុកស៊ីត​មិនធម្មតា​មួយ​នៅក្នុង​តំបន់​នោះ ដែលជា​គន្លឹះ​មួយ​បង្ហាញថា​ភ្នំភ្លើង​នៅ​ទីនោះ​អាច​នឹង​ផ្ទុះ​។​

​    ​រញ្ជួយ​ដី​នោះ​កើតឡើង​ក្នុង​ជម្រៅ ១៣ គីឡូម៉ែត្រ​ពីក្រោម​ដី ជំរុញឱ្យមាន​ការភ័យខ្លាច​ភ្នំភ្លើង​នោះ​ផ្ទុះ​ក្នុងពេល​ឆាប់ៗ​។​

​    ​ដោយឡែក​ភ្នំភ្លើង Teide បាន​ផ្ទុះ​ម្ដង​កាលពី​ឆ្នាំ ១៩០៩ ហើយ​ឥឡូវ​ដល់ពេល​វា​ជិត​ផ្ទុះ​ម្ដង​ទៀតហើយ​។ ដោយសារតែ​របាយការណ៍​មិន​នឹងនរ ប្រជាជន​សម្ដែង​ការព្រួយបារម្ភ និង​ចោទ​សំណួរ​ថា​ពេល​ទើប​ភ្នំភ្លើង​ផ្ទុះ​នឹង​ផ្ទុះ​ឱ្យ​ពិតប្រាកដ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់