adverise with khmeread Chou 1

មានដឹងថា ជេ ឆូវ ដាក់លក្ខខណ្ឌអ្វីខ្លះចំពោះភរិយា

    ​តារាចម្រៀង​ប៉ប់​តៃវ៉ាន់ ជេ ឆូវ (Jay Chou) ត្រូវបាន​គេ​និ​យា​ថា “​ជា​ស្តេច​ប្រចណ្ឌ​” និង​បានដាក់​លក្ខខណ្ឌ​បី​ចំណុច​ចំពោះ​ភរិយា ហាន​ណា ឈិន​លី​វ៉ាន (Hannah Quinlivan) បន្ទាប់ពី​រៀបការ​រួច​។​

​    ​លក្ខខណ្ឌ​បី​ចំណុច​នោះ​រួមមាន​ហាមឃាត់​មិន​ឲ្យ​ថត​ឈុត​ថើប​គ្នា ឈុត​លើ​គ្រែ ឱប​គ្នា​និង​កាន់​ដៃ​គ្នា​។ ការធ្វើ​ដូច្នេះ​ទើប​ធានាថា ហាន​ណា មិន​អាចមាន​ភាពស្និទ្ធស្នាល​ផ្នែក​រាងកាយ​ជាមួយនឹង​តួ​ប្រុស​ផ្សេងៗ​ទៀត​។​

​    ​តាមពិត ជេ ឆូវ ការពារ​ខ្លួនឯង​បានល្អ​ណាស់ ហើយ​និយាយថា លោក​មិន​ថត​ឈុត​ថើប​គ្នា ឈុត​លើ​គ្រែ​និង​ឈុត​ស្រាត​នោះទេ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ជា​តារាចម្រៀង​របស់លោក​។ ឆូវ បាន​និយាយថា “​ខ្ញុំ​មិន​ថត​ឈុត​ស្រើបស្រាល​ទេ រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ ហើយ​ខ្ញុំ​ចាំបាច់​ត្រូវ​ពិនិត្យមើល​ប៉ា​រ៉ូ​ល​រឿង​ជាមុនសិន​”​។ ឆូវ បាន​បន្ថែមថា ឈុត​ថើប​គ្នា​និង​ឈុត​លើ​គ្រែ​គឺ​គ្រាន់តែ​ជាការ​បំភ័ន្ត​ភ្នែក​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​តែប៉ុណ្ណោះ​។​

​    ​ហាន​ណា បាន​និយាយថា នាង​មិន​ជំទាស់​នឹង​លក្ខខណ្ឌ​ទាំងបី​ដែល​ស្វាមី​របស់​នាង​បានដាក់​ចេញ​នេះ​ទេ ហើយ​បាន​ទទួលយក​ការសម្រេច​ចុងក្រោយ បន្ទាប់ពី​ពិភាក្សាគ្នា​រួច​។ ប្រាកដ​ណាស់ លោក អា​វ៉េ​ន លីវ (Awayne Liu) ជា​មិត្ត​ជិតស្និទ្ធ​របស់ ជេ ឆូវ បាន​និយាយថា លោក​មានការ​បារម្ភ បន្ទាប់ពី​ថត​ឈុត​ថើប​គ្នា​ជាមួយ ហាន​ណា ក្នុង​រឿង​ភាគ​ចិនដីគោក​។​

​    ​ដោយសារតែ ហាន​ណា មាន​ប្រភព​មកពី​វិស័យ​បង្ហាញ​ម៉ូត នាង​តែងតែ​បង្អួត​រូបរាង​សមសួន​របស់​នាង​និង​ច្រើនតែ​បង្ហាញ​ភាព​សិច​ស៊ី​នៅពេល​ចូលរួម​កម្មវិធី​ធំៗ ប៉ុន្តែ​បាន​កាត់បន្ថយ​ភាព​សិច​ស៊ី​របស់​នាង បន្ទាប់ពី​រៀបការ​រួច​៕


adverise with khmeread

មតិយោបល់